ព្រឹតិ្តការណ៍ថ្មីៗ

ចូលរួមសោកស្តាយ ភ្លើងកំពុងឆេះសួតរបស់ផែនដី គឺព្រៃ Amazon

2 ខែ មុន 128 tnn_admin

បរទេស៖  ព្រៃAmazonដែលផលិតអ៊ុកសុីសែន20%សំរាប់ផែនដីនិងជិវិតកំពុងឆាបឆេះដោយអគ្គិភ័យដែលមិនទាន់អាចគ្រប់គ្រងបាននោះទេដោយទំហំនៃការឆេះ ផ្លូវធ្វើដំណើរ ពោពេញ ដោយផ្សែងជិត២៧០គ.ម រហូតដល់ក្រុង Sao Paulo ប្រទេសប្រេហ៊្សីល ដោយគេអាចមើលឃើញពីអវកាសបាន ។ គ្រាន់តែក្នុងឆ្នាំ២០១៩នេះ ព្រៃអាម៉ាហ្សូនមានភ្លើងឆេះព្រៃទាំងទំហំតូចនិងធំកើនឡើងដល់ទៅ 72,843ដង(Cnn source) ។

អាម៉ាហ្សូនជាញឹកញាប់ត្រូវបានគេហៅថា សួតរបស់ភពផែនដី ដែលផលិតអុកស៊ីសែនចំនួន ២០% នៅក្នុងបរិយាកាសផែនដី។ ទន្លេអាម៉ាហ្សូនលាតសន្ធឹងលើប្រទេសអាមេរិកខាងត្បូងមួយចំនួនប៉ុន្តែភាគច្រើន – ជាងពីរភាគបីនៃព្រៃទឹកភ្លៀងស្ថិតនៅប្រទេសប្រេស៊ីល។

នេះបើយោងតាម INPE,ព្រៃទំហំប៉ុន វាលបាល់ទាត់១ នៃព្រៃអាម៉ាហ្សូន កំពុងត្រូវបានបំផ្លាញជារៀងរាល់១នាទីរាល់ថ្ងៃ។ ប្រជាជននៅទូទាំងពិភពលោកកំពុងចែករំលែកការភ័យរន្ធត់របស់ពួកគេនៅលើបណ្តាញសង្គម។

អ្នកគាំទ្រក្រុមតន្រ្តី K-Pop BTS ដែលហៅខ្លួនឯងថាជាកងទ័ពថែមទាំងកំពុងប្រមូលផ្តុំគ្នានៅលើបណ្តាញសង្គម Twitter ដើម្បីផ្សព្វផ្សាយអំពីអគ្គិភ័យដោយមនុស្សរាប់ពាន់នាក់បានចុចលើហែត #ArmyHelpThePlanet សំរាប់ព្រៃដ៏ធំមួយនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ