ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា បើកឡានកញ្ច្រាស ប៉ះរថយន្តទំនើប Range Rover កឺកឺ

3 ខែ មុន 41 tnn_admin

ភ្នំពេញ៖ បុរសម្នាក់ស្រវឹង បើករថយន្ត ហុងដាស៊េរីចាស់ មួយគ្រឿង ក្នុងល្បឿន  ជ្រុលទៅ បុក រថយន្ត រ៉េន រ៉ូវើរ របស់ជន ជាតិចិនមួយគ្រឿងទៀតដែល កំពុងបើកបត់ត្រលប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន  កាលពីវេលាម៉ោង ១២និង១០នារី រំលង អធ្រាត្រ ឈានចូលថ្ងៃទី២១  ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុច ខាងត្បូង ស្ពានអាអាកាសក្បាលថ្នល់ ប្រមាណ ២០០ម៉ែត្រ ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ២  ក្នុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសជាជនជាតិ ចិន ពីរនាក់ បើកបរ រថយន្ត ស៊េរី ទំនើបមួយគ្រឿង ម៉ាក រ៉េន រ៉ូវើរ  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-3886 ដោយបើកតាម បណ្ដោយផ្លូវជាតិលេខ២  ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ  ក៏បានបត់ឆ្វេងឆ្លងផ្លូវត្រលប់ ទៅក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន។

ហើយ ខណៈពេលនោះក៏ស្រាប់តែ មានរថយន្តមួយគ្រឿងទៀត ម៉ាក ហុងដា ស៊េរី ចាស់ ពណ៌ប្រផេះ  ពាក់ស្លាកលេខ កណ្តាល 2A-4095 បើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹង  និងមានស្ត្រីម្នាក់ទៀត រួមដំណើរជាមួយ  ដែលបើកក្នុង ទិសដៅបញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន  រួចក៏ជ្រុលចង្កូតទៅ បុក រថយន្ត ខាងលើចំពាក់កណ្តាល ពេញទំហឹងបណ្ដាលឲ្យរថយន្ត រ៉េន រ៉ូវើរ រងការខូចខាត ក្រពឹតទ្វារ ខាង មុនចំហៀងខាងស្តាំ។ ចំណែក ឯរថយន្ត ហុងដា បានរងការខូចខាតបែក ចង្កៀង និងធ្លាក់កាងខាងមុខ  ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែង កើតហេតុ  ហើយ ដោយភាគីទាំងពីរ  ធ្វើការចរចា សម្របសម្រួលដោះស្រាយគ្នាមិនត្រូវ  ទើបសមត្ថកិច្ចជំនាញ ធ្វើ ការវាស់វែង និងយករថយន្តរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ