ព្រឹតិ្តការណ៍ថ្មីៗ

ទៅច្រូតស្មៅគោ ដួលម៉ូតូសង្កត់ស្លាប់ នៅខណ្ឌកំបូល (វីដេអូ)

1 ខែ មុន 29 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ ក្រៅពីការងារសំណង់ ឆ្លៀតចិញ្ចឹមគោ គ្រាន់រកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ ជាអនិច្ចារចេញពីធ្វើការប្រញាប់ទៅច្រូតស្មៅគោបោះពួយម៉ូតូលឿនជ្រុល ដល់ចំណុចផ្លូវកោង បែជ្រុលធ្លាក់ចេញពីផ្លូវ ដួលសង្កត់ ជង់បំពង់កស្លាប់នៅក្រោមម៉ូតូ ត្រូវបានប្រជាជពលរដ្ឋប្រទះឃើញសាកសព នៅកប់ក្នុងព្រៃ មាត់ប្រឡាយ ស្របផ្លូវបេតុង ក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅពិនិត្យដល់ទីតាំងកើតហេតុ។

សាកសពបើតាមសាច់ញាតិ មានឈ្មោះ ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ និងរបរ ចិញ្ចឹមគោបា មានប្រពន្ធ ឈ្មោះ សាន សុភី អាយុ៣៤ឆ្នាំ កំពុងមានផ្ទៃពោះជាង៨ខែ មានទីលំនៅ ភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល ។  ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-2840 ជាមធ្យោបាយ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ជនរងគ្រោះចេញពីធ្វើការសំណង់ ក្នុងភូមិអង្គស្លែង ចូលផ្ទះរៀបចំ បាវ កណ្តៀវ ដើម្បីចេញទៅច្រូតស្មៅ សម្រាប់គោបា នៅវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណង ច្រូតស្មៅគោ នៅឯខាងផ្ទះម្តាយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក៏បាត់របូត ទោះជាទូរស័ព្ទចូលហើយមិនលើក រហូតដល់ព្រឹកថ្ងៃទី២២ នេះផ្អើលនាំគ្នាមកមើលករណីខាងលើហើយ មិនស្គាល់ថាកូនខ្លួនឯងទៀត ស្លាប់ជាប់ក្រោមម៉ូតូ លុះលើកម៉ូតូ ពុទ្ធោ ! កូនប្រុសមាសម្តាយអើយ មកមើលឃើញហើយមិនស្គាល់ថាអ្នកណា ទើបស្រែកទ្រហោយំ ។

សាកសពក្រោយពីក្រុមគ្រួសារ ទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យ និងធ្វើការសន្និដ្ឋាន ជនរងគ្រោះជិះម៉ូតូលឿនពីជើងទៅត្បូង ដល់ផ្លូវកោង រេចង្កូតធ្លាក់ផ្លូវទៅឆ្វេងដៃ ដួលសង្កាត់លើ ជង់នឹងឈ្នាន់ម៉ូតូ ជាប់បំពង់កស្លាប់តែផ្តង រួចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ