ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ចាប់បានទាំងអ្នកលួច និងអ្នកទិញ ស្លាកលេខរថយន្ត

1 ខែ មុន 1235 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង៥៥នាទី រំលងអាធ្រាត្រ

កម្លាំងរបស់អធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពី បទលួច (លួចស្លាកលេខរថយន្តម៉ាកព្រូស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ​។

សមត្ថកិច្ចយើងបានធ្វើការ​ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​នៅ២ទីតាំងផ្សេងគ្នា។

​ ជនសង្ស័យ​

១-ឈ្មោះ​ ម៉ែន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិ​វៀតណាម​ (ជាអ្នក​លួច​ស្លាក​លេខ​ឡាន)។

២-ឈ្មោះ សុខ  ជា ហៅ  យឿង  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ វៀតណាម  មុខរបរ មិនពិតប្រាកដ (ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)។

៣-ឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស​ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរ រត់ម៉ូតូកង់បី (PassApp) (ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)។

វត្ថុតាងចាប់យករួមមាន:

១-ស្លាកលេខរថយន្តទាំងមុខក្រោយមានលេខ ភ្នំពេញ 2BB-2776 (ជារបស់ជនរងគ្រោះចាប់យកពីជនសង្ស័យឈ្មោះ ម៉ែន  វិចិត្រ ) បានធ្វើការប្រគល់ជូនជនរងគ្រោះ វិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

២-ដែកសំប៉ែតសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ សុខ  ជា ហៅ  យឿង)។

៣-ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 (ចាប់យកពីឈ្មោះ សេន  សឿន ហៅ  តាម៉ាប់ )

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ចាត់ការ បន្តតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ