ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ ម្ចាស់ ភោជនីយដ្ឋានយីហោ “យ៉ាំយ៉ាំ”  របួសហូរឈាមស្រោច ក្រោយ កឺកឺ ដូចគ្នាបើករថយន្ត Starex ខ្វះការប្រុងប្រយ័ត្ន…..!

1 ខែ មុន 27 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  បុរសជាជនជាតិចិនម្នាក់ បើករថយន្ត Starex មួយគ្រឿងយ៉ាងលឿន បានជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅមុខជាង៥០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ  និងបណ្ដាលឲ្យម្ចាស់ហាង រងរបួស កជើង ឈាមហូរទាំងថ្លុក  ត្រូវរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យផងដែរ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតទ្បើងកាលពីវេលាម៉ោង៩ និង ២០នាទីយប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានយីហោ “យ៉ាំយ៉ាំ”  ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កខាងលើម៉ាក ហ៊ីយ៉ាន់ដាយស្តារិច (Starex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1298 បើកបរដោយបុរសម្នាក់ ជាជនជាតិចិន តាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្ក ក៏ព្យាយាមបើកវ៉ាជែងទៅខាងស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកTOYOTA Rush ពណ៌ស ពាក់ស្លាកលេខភ្នំពេញ  2BA-5658 ដែលកំពុងឈប់ចតស្ងៀម នៅមុខភោជនីយដ្ឋានយីហោ យ៉ាំយ៉ាំ ដោយអ្នកបើកបររថយន្ត បានចុះពីរថយន្តទៅឈរជជែកគ្នា ជាមួយនិងម្ចាស់ភោជនីយដ្ឋាន យ៉ាំយ៉ាំ ខាងលើ នៅក្បែររថយន្ត បណ្តាលឲ្យបុកចំពីក្រោយពេញទំហឹងខ្ទាតរថយន្តរងគ្រោះ ទៅមុខជាង៣០ម៉ែត្រ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ និងបុកបុរសជាជនជាតិចិនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានខាងលើ រងរបួសរយះកែងជើងស្តាំ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតផ្នែកខាងមុខធ្លាយព្រេងហូរពេលផ្លូវ។

ក្រោយពេលកើតហេតុក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនសម្ភពរស្មី ដឹកយកទៅសង្គ្រោះភា្លមៗ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចក៏មានដំណាងខាងភាគីរថយន្តបង្ក បានចូលខ្លួនមកធ្វើការចរចាសម្របសម្រួល ដោយដឹងដឹងកំហុស និងមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមយករថយន្តរងគ្រោះទៅជួសជុល និងចេញថ្លៃព្យាបាលរបួសឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ