ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលភ្ញៀវ ភោជនីយដ្ឋាន សាច់អាំងជប៉ុន “យូរេគឺ ” សន្តិសុខ ជួយបើកឡានអោយភ្ញៀវ បុករះរថយន្តជាច្រើនគ្រឿង!

1 ខែ មុន 43 tnn_admin

ភ្នំពេញ ៖  បុរសជាសន្តិសុខ ភោជនីយដ្ឋានសាច់អាំងជប៉ុន “យូរេគឺ ” ទើបតែទៅរៀន បើកបររថយន្ត  បានប្រហែលជាង១០ថ្ងៃប៉ុណ្ណោះ មិនទាន់ចេះបើករថយន្តស្ទាត់ផង  ក៏ឡើងបើករថយន្តភ្ញៀវយកទៅចតទុកអោយ  ស្រាប់តែជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿង ទៀតរងការខូចខាតយ៉ាងដំណំ  ហើយរុញទៅបុកទម្លុះចូលហាងទៀត  និងមិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ តែប្រហែលជាភ័យបុកពោះមិនស្ទើរទេ  ក្រោយមកសំណាងល្អ វិញ  បានម្ចាស់ហាងយោង ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង ០២នាទីយប់ ថ្ងៃអង្គារ៍  ទី២០ ខែសីហា  ឆ្នាំ២០១៩ នេះ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំង ជប៉ុន មួយកន្លែង យីហោ  “យូរេគឺ”  ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ចម្ងាយ ៣០ម៉ែត្រ  កែងផ្លូវព្រះនរោត្តម  ក្នុងសង្កាត់បឹងកេងកងទី១  ខណ្ឌចំការមន  (បច្ចុប្បន្នកាត់ជាខណ្ឌបឹងកេងកង )  ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ TNN ដឹងថា  មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក Lang Gruiser ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AU 2268 ដែលជារបស់ភ្ញៀវដែលមកញាំអាហារក្នុងហាងខាងលើ  ដោយបើកបំណងចូលចតនៅមុខហាង  តែដោយសារតែ ចង់ជួយយកអាសារភ្ញៀវ  ទើបបុរសម្នាក់ដែលជាសន្តិសុខហាង សាច់អាំងជប៉ុន កើតហេតុ ខាងលើ បានជួយបើករថយន្តរបស់ភ្ញៀវដើម្បីចូលចតជូន ស្រាប់តែ ជ្រុលទៅបុករថយន្តម៉ាកកា មរីហាយប្រីត  ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ 2A-8997 ដែលកំពុងបើកយឺតៗធ្វើដំណើរតាមផ្លូវ៣៦០ ក្នុងទិសដៅទល់មុខគ្នា  ពីកើតទៅលិច បណ្តាលអោយរងការខូចខាត។

សាក្សីបានបន្តថា  ភ្លាមនោះសន្តិសុខរូបនោះ  មិនព្រមជាន់ ហ្វ្រាំង  និងកាច់សោរពន្លត់ម៉ាស៊ីនទេ  ទើបធ្វើឲ្យរថយន្តបង្ក  នៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តមួយគ្រឿងទៀត  ម៉ាកកាមរីបាឡែន ពណ៍ស្ក រ  ពាក់ស្លាកលេខភ្នំពេញ 2AU-8005 ដែលចតនៅមុខហាង  ហើយរុញទៅបុកបន្តរថយន្តឡិចស៊ីស(LEXUS) 250H ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ 2AW-5318 ដែលចតពីក្រោយ កាមរីបាឡែន នោះ  រុញផ្ទប់បុកជញ្ជាំងហាង  បណ្ដាលឲ្យរថយន្តឡិចស៊ីស ធ្លាយចូលជញ្ជាំងហាង  បាក់និងខូចខាតយ៉ាងដំណំ តែម្ដង  ទើបបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលចូលមកពិសារអាហារ  រត់ចេញមកមើល ពេញមុខហាង  និងផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយសម្រួលចរាចរណ៍ ភ្លាមៗផងដែរ។

តាមសម្ដីបុរសដែលជាសន្តិសុខម្នាក់ទៀតក្នុងហាងកើតហេតុខាងលើបានប្រាប់ TNN ថា  សន្តិសុខ ដែលបើករថយន្តភ្ញៀវ បង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង  មានឈ្មោះ  អឿ  ភក្ដី  អាយុ ៣០ឆ្នាំជាង  បានធ្វើការក្នុងហាងខាងលើ  យូរឆ្នាំដែលមកហើយ  មិនដែលមានបញ្ហា  ឬបង្ករឿងប៉ះពាល់ដល់អ្នកណានោះទេ  តែថ្មីៗនេះ សន្តិសុខ ខាងលើ  ទើបតែទៅរៀន បើកបររថយន្ត  បានប្រហែលជាង១០ថ្ងៃប៉ុណ្ណោះ  ហើយនៅថ្ងៃកើតហេតុ  ក៏សុំបើករថយន្តភ្ញៀវ ស៊េរីទំនើប  ម៉ាក ឡង់គ្រីស័រ  ដើម្បីចូលចតអោយភ្ញៀវ  ក្រែងរកចំណូលបានបន្តិចបន្តួចទៀត  ស្រាប់តែ ធ្វើឲ្យមានរឿងបែបនេះកើតឡើងទៅវិញ  មិនដឹងថា មានលុយឯណាសងគេនោះទេ  ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន  បាននាំសន្តិសុខដែលបើកបរបង្កទៅប៉ុស្តិ៍  ដើម្បីសួរនាំ អត្តសញ្ញាណ  តែសន្តិសុខរូបនោះ ប្រាប់ថា  គាត់សុំចូលក្នុងជួបថៅកែសិន  ហើយគាត់មិនរត់ទៅណាទេ  ទើបក្រោយកើតហេតុ  ស្រាប់តែ ម្ចាស់ហាងជាអ្នកចេញមុខជួយដោះស្រាយ ដោយសុំធានាយករថយន្តទាំង៤គ្រឿង ទៅជួសជុលអោយទាំងអស់  ដើម្បីបញ្ចប់រឿង តែម្ដង៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ