ព្រឹតិ្តការណ៍ថ្មីៗ

បងឆេះ លេងមួយក្បាច់  ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច

9 ខែ មុន 183 tnn_admin

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់បាត់ភាពម្ចាស់ការលើខ្លួនឯង ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក  ធ្វើការឡោមព័ទ្ធ ចាប់ឃាត់ខ្លួនវាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាព  ផ្លោះរបងចូលក្នុងផ្ទះប្រជាពលរដ្ឋ រត់បំបុកស្ត្រីម្នាក់ ហើយក៏ស្ទុះចូលបន្ទប់និងចាប់ស្ត្រីម្ចាស់ផ្ទះចេញក្រៅ  រួចចាក់គន្លឹះទ្វារដើររើកកាយរកទ្រព្យសម្បត្តិមានតម្លៃ  បំណងលួច ធ្វើឲ្យរាយប៉ាយ សម្ភារៈពេញក្នុងបន្ទប់  តែរកមិនឃើញ ព្រោះអ្នកខាងក្រៅស្រែកបំភ័យឲ្យជនសង្ស័យ ភ័យស្លន់ស្លោ  ទើបជនសង្ស័យទៅ យកទឹក លាយជាមួយសាប៊ូ មកចាក់ពេញបន្ទប់  និងដងខ្លួន ហើយដោះសម្លៀកបំពាក់អស់  នៅសល់តែខោជើងខ្លី  និងយកថ្នាំមូសមកបាញ់ក្នុងបន្ទប់រហូតអស់មួយដប ទំរាំសមត្ថកិច្ចនិងប្រជាពលរដ្ឋ គាស់ទ្វារចាប់បាន។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញភូមិ  កាលពីវេលាម៉ោងជាង១១យប់  ថ្ងៃអង្គារ៍  ទី២០ ខែសីហា ឆ្នាំ២០១៩នេះ  នៅចំណុចផ្លូវបេតុង ជាប់មន្ទីរពេទ្យកាល់ម៉ែត្រ  (បឹងកក់) ក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមាន ឈ្មោះ លន ប្រសិទ្ធ  (ហៅអាឆេះ )  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានស្រុកកំណើត នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន បច្ចុប្បន្នរស់នៅភូមិ៦  សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសម្តីយុវតីរូបស្រស់ដែលជាចៅស្រីរបស់ជនរងគ្រោះបានឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញជនសង្ស័យខាងលើ មិនដឹងដេីរមកពីណា  ទាំង ត្រូវ ហេប ត្រហប ហើយស្រែកសុំទឹកផឹកផង តែដោយសារតែយប់ជ្រៅដែរហើយ  ព្រួយបារម្ភពីសុវត្ថិភាពដរបស់នាងដែរ ព្រោះសង្ស័យជាមនុស្សបំណងមិនល្អទៀត  នាងក៏បដិសេធថាមិនអោយទឹកជនសង្ស័យខាងលើនោះទេ  ស្រាប់តែជនសង្ស័យ បានស្ទុះឡើងផ្លោះរបង  ទើបនាងស្រែកឆោឡោ  “ចោរៗ”  ហើយរត់ក្នុងសិន  ភ្លាមនោះជនសង្ស័យនោះបាន លោតចុះមកក្នុងបរិវេណផ្ទះរបស់នាង ហើយក៏បានដើរសំដៅទៅបន្ទប់យាយរបស់នាង ពេលនោះមីងរបស់នាងបានចេញមកដែរ តែជនសង្ស័យបាន រត់បំបុកមីងរបស់អ្នក ទៅគោះទ្វារ បន្ទប់យាយរបស់នាង  ហើយយាយរបស់នាងក៏បើកទ្វារ  ទើបជនសង្ស័យស្ទុះចាប់ប្រតាយប្រតប់ទាញយាយរបស់នាងចេញមកខាងក្រៅ រួចចូលបន្ទប់ចាក់កន្លឹះទ្វារខាងក្នុងជាប់ ទើបយាយរបស់នាង  និងនាង បានស្រែកឆោឡោ ហៅ គេឯងអោយជួយ ផង  ព្រោះមានចោររត់ចូលក្នុងបន្ទប់ហើយ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅផ្ទះកើតហេតុខាងលើ  និងអ្នកជិតខាងនាំគ្នាចេញមកជួយចាប់ដែរ តែជនសង្ស័យបាន ចាក់គន្លឹះទ្វារពីក្នុងជាប់ហើយ ទើបរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍  ។

ប្រភពបន្តប្រាប់ TNN ទៀតថា ក្នុងពេលដែល ចាក់គន្លឹះទ្វារជាប់នោះ ជនសង្ស័យខាងលើបានធ្វើសកម្មភាពរើកកាយ រកទ្រព្យសម្បត្តិមានតម្លៃ បំណងលួចធ្វើឲ្យរាយប៉ាយ សម្ភារៈពេញក្នុងបន្ទប់ តែប្រជាពលរដ្ឋនៅខាងក្រៅនាំគ្នាស្រែកបំភ័យអោយជនសង្ស័យ ភ័យស្លន់ស្លោ  រកមិនឃើញ ទើបជនសង្ស័យទៅ យកទឹក លាយជាមួយសាប៊ូ  ចាក់ពេញបន្ទប់ និងពេញខ្លួន រួចដោះសម្លៀកបំពាក់អស់  នៅសល់តែខោជើងខ្លី  ហើយថែមទាំងយកថ្នាំមូសមកបាញ់ពេញក្នុងបន្ទប់រហូតអស់មួយដបនិងរើកកាយ សម្លារៈ ផ្សេងៗ រាយប៉ាយពេញក្នុងបន្ទប់តែម្ដង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ស្រះចក  ដឹកនាំដោយ លោកមេប៉ុស្តិ៍  បានចុះមកជួយអន្តរាគមន៍ ឡោមព័ទ្ធ  រួចជួយគាស់ទ្វារចូលចាប់ខ្លួនជនសង្ស័យចេញមកក្រៅ ទើបវាយខ្នោះបាន  តែនៅក្នុងសមត្ថកិច្ចចង់បន្ទប់គ្រប់ៗគ្នា  ព្រោះតែឈ្លក់ថ្នាំមូស ដែលជនសង្ស័យបាញ់ អស់មួយកំប៉ុង ទើបបញ្ជូនតាម កង់បីឥណ្ឌា យកទៅសាកសួរ នៅស្នាក់ការប៉ុស្តិ៍ នគរបាលស្រះចក ដើម្បីសាកសួរដំណើររឿង ហេតុ ផងដែរ  ដោយមានម្ចាស់ផ្ទះកើតហេតុ បានមកបំភ្លឺ និងដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់ ផងដែរ។

ក្រោយពេលកើតហេតុ  ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច ប៉ុស្តិ៏នគរបាលរដ្ឋបាលស្រះចក កសាងសំណុំរឿង បញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធី៕   ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ