ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ ចង់បង្ករឿងហើយតើ អោយកង់៣ ជូនពីជិតស្ពានអាកាសក្បាលថ្នល់ មកសែនសុខ បន្ថែម ១ដុល្លារ

1 ខែ មុន 62 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បានដឹក ភ្ញៀវចិន ចេញមកពីផ្សារ អ៊ីអនម៉ល  ទៅមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា  ជិតស្ពានអាកាសក្បាលថ្នល់  ហើយ ជនជាតិចិននោះ ចង់អោយដឹកបន្តទៅ ម្តុំទឹកថ្លា វិញ  ប៉ុន្តែ ថែមលុយអោយ តែមួយដុល្លារប៉ុណ្ណោះ ចំណែកខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិន ព្រមទៅក៏ឈ្លោះប្រកែកគ្នា  ហើយខាង ជនជាតិចិនយកដុំឥដ្ឋគប់ណ្តាលអោយរងរបួសទាំងសងខាង។

ហេតុការណ៍ នេះ បានកើតឡើង កាលពី វេលា ម៉ោង ជិត១  រំលងអធ្រាត្រ ឈានចូលថ្ងៃ ពុធ ទី២១ ខែសីហា  ឆ្នាំ២០១៩ តាម បណ្តោយ ផ្លូវព្រះនរោត្តម នៅចំណុច ទល់មុខអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លា ហ្សា  ចម្ងាយ ពីស្ពានអាកាសក្បាលថ្នល់  ប្រហែល៣០០ម៉ែត្រ  ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ  សិន សុ ផា ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាអ្នកបើកបររ៉ឺម៉កម៉ូតូកង់បី ឥណ្ឌា ស្នាក់នៅផ្ទះ ជួលគ្មានលេខ សង្កាត់ចាក់អង្រែ លើខណ្ឌមានជ័យ។  ចំណែកជនជាតិចិន ទាំងពីរនាក់  មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។

តាម សាក្សី ដែលឃើញ ហេតុការណ៍ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យដឹងថា  មុនពេលកើតហេតុ  គេបានឃើញ បុរសម្នាក់ ជា អ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពណ៌ ស  ខាងលើ  មាន ដឹកបុរស២នាក់ ជា  ភ្ញៀវ ជនជាតិ ចិនមកពីផ្សារ ទំនើប អ៊ី អន  ធ្វើដំណើរ តាមផ្លូវ ព្រះនរោត្តម ទៅមជ្ឈមណ្ឌល ព្រីនស៍ផ្លា ហ្សា ក្បែរ ស្ពានអាកាសក្បាលថ្នល់ លុះពេលធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើស្រាប់តែ ភាគី ខាង បុរសជា ជនជាតិ ចិន នោះរករឿង ភាគីខាង អ្នកបើកបរ ម៉ូតូកង់បីឥណ្ឌា  ដោយអោយដឹកពួកគេ  ទៅម្តុំទឹកថ្លា វិញ និងថែមលុយអោយមួយដុល្លារ ។

ប្រភពបន្តថា ពេល នោះ បុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា មិនព្រមទៅក៏ស្រាប់តែ បុរសជាជនជាតិ ចិន យកដុំឥដ្ឋ ចំនួន៤ដុំ  មកវាយទៅលើអ្នកបើកបរ រ៉ឺម៉កម៉ូតូកង់បី បណ្តាលអោយ រយះដៃ និងជើងហើយជនជាតិចិន បានវាយម៉ូតូកង់បីឥណ្ឌា ថែមទៀត  ទើបមាន អ្នកបើកបរម៉ូតូកង់បីផ្សេងៗទៀត មកជួយ ឃាត់ កុំអោយប្រើអំពើហិង្សា បែបនេះ ។

ភ្លាមៗនោះ ដែរបុរសជាជនជាតិចិន និយាយថាអ្នកបើកបរម៉ូតូកង់បី  ឥណ្ឌាម្នាក់ខាងលើ បាន យកដំបងទីបវាយមកលើខ្លួន  បណ្តាលអោយរងរបួសរយះដៃ ម្ខាងលុះមួយសន្ទុះ ក្រោយមកក៏មាន សមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ បានមកដល់កន្លែង កើតហេតុ  និងឃាត់ខ្លួនភាគី ទាំងសងខាង យកទៅកាន់ស្នាក់ការ ប៉ុស្តិ៍ទន្លេបាសាក់  ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  ជនរងគ្រោះ ជាអ្នកបើកបរ ម៉ូតូកង់បីឥណ្ឌា បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ ទន្លេបាសាក់  ដើម្បីអោយ សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាម នីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ