ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសឃាត់ ថៅកែសណ្ឋាគារ លេនឌីញហ្សូន ពីបទ អំពើអាស ប្រឆាំងនឹងអនីតិជន

9 ខែ មុន 116 tnn_admin

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទ អំពើអាស ប្រឆាំងនឹងអនីតិជន អាយុក្រោម១៥ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ ROBINSON SHAUN EARL ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិក មុខរបរ ថៅកែសណ្ឋាគារ លេនឌីញហ្សូន ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់