ព្រឹតិ្តការណ៍ថ្មីៗ

ចិន បាញ់ ចិន ជាច្រើនគ្រាប់របួសធ្ងន់ រួចរត់ទៅសម្ងំ ក្នុងកាស៊ីណូ យីហោ “ ទ្រព្យសម្បត្តិ” (វីដេអូ)

1 ខែ មុន 167 tnn_admin

 

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងបន្តបើកការស្រាវជ្រាវរកមុខ រកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលការស៊ីណូ មួយកន្លែង បណ្តាលអោយបុរសជនជាតិចិនម្នាក់ ដែលជាភ្ញៀវ ក្នុងកាស៊ីណូ រងរបួសធ្ងន់។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៩ សីហា ២០១៩ នៅចំណុច កាស៊ីណូ ទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលអោយជនរងគ្រោះរងជាជនជាតិចិនរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ ជាមួយនឹងការពិនិត្យ (Video) តាមកាមេរ៉ាសុវត្ថិភាព ថាជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រី ក្នុងកាស៊ីណូនោះ ប៉ុន្តែត្រូវ បានរារាំង ហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាស៊ីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៍ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាស៊ីណូនោះ។

ក្រោយបាញ់រួច ក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕

ទទួលបានព័ត៌មានលម្អិត អង្ភភាពយើងនិងផ្សាយជាបន្តបន្ទាប់ទៀត………..

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ