ព្រឹតិ្តការណ៍ថ្មីៗ

ស៊យមែន! ចូលលួចដែក លើកដាក់រទេះរួចទៅហើយ ប៉ូលិស ទៅដល់ល្មម!

3 ខែ មុន 35 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្ដិ៍ដឹកនាំល្បាតផ្ទាល់ដោយ លោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចទៅបាត់ បន្ទាប់ពីនាំគ្នាចូលទៅលួចយកដែកនៅការដ្ឋានសំណង់ ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនបាត់ ។ ទាំង២នាក់ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ រីឯជនរងគ្រោះឈ្មោះ ម៉ក់ ណាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាបទី២ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍ ល្បាតក្នុងមូលដ្ឋាន ទប់ស្កាត់បទល្មើស ក៏ប្រទះជួបជនសង្ស័យ ២នាក់អូសដែកចេញពីការដ្ឋាន សំណង់ចំណុចខាងលើ ហៅឃាត់សាកសួរ ស្រាប់តែជនសង្ស័យម្នាក់ដឹងខ្លួន រត់គេចទៅបាត់ ចំណែកជនសង្ស័យម្នាក់ អូសរទេះដឹកដែក ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាង ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបានម្នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ ពោធិ៍សែនជ័យបន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ