ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងប្រុសម្នាក់ ចុះហែលទឹកលេង ក្នុងស្រះ លង់ស្លាប់ 

2 ខែ មុន 47 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៥ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានករណីលង់ទឹកកើតឡើងលើកបណ្តាលអោយក្មេងប្រុសម្នាក់ ឈ្មោះ នាង ចាន់រស្មី ភេទប្រុស អាយុ១៣ឆ្នាំ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា ក្មេងប្រុស រងគ្រោះ ឧស្សាហ៍មកហែលទឹកលេងក្នុងស្រះទឹកដែលស្ថិតនៅចំណុចខាងលើ ស្រាប់តែថ្ងៃនេះមិនដឹងថាហេតុអ្វីក្មេងប្រុស បែរជាលង់ទឹកស្លាប់ គួរអោយចម្លែក។

ប្រភពព័ត៌មានបានបន្តថា ក្មេងប្រុសរងគ្រោះ មានទីលំនៅក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្ន(សព)រងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ដោយ ៖ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ