ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ស្លាប់ស្ទើរមួយគ្រួសារ មិនដឹងមូលហេតុ កណ្តាល ក្រុងព្រះសីហនុ! 

3 ខែ មុន 1235 tnn_admin

ខេត្តព្រះសីហនុ៖ យោងតាម (ព័ត៌មានបឋម) បានអោយដឹងថា មានករណីដ៍រន្ធត់ ដោយក្មេងស្រីម្នាក់អាយុ១២ឆ្នាំព្រមទាំងឪពុកស្លាប់​បាត់បង់ជីវិត ហើយម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង២០យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបា្រប់អោយដឹងថា ជនសង្ស័យជាឪពុកមាន ឈ្មោះ លី ខេង ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរ ម៉ៅការ(ស្លាប់)នឹង កូនស្រីឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ចំណែកម្តាយឈ្មោះ ម៉ឹង ចាន់ផល ភេទស្រី អាយុ ៤១ មុខរបរ អ៊ុតសក់ កំពុងពេទ្យសង្គ្រោះនៅពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ស្នាក់ នៅកន្លែងហេតុ ស្ថិតនៅក្រុមទី៧ ភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ។

ជុំវិញ ករណីខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់ពី ​មូលហេតុ​នៅឡើយ ដោសមត្ថកិច្ច​កំពុង​ស្រាវជ្រាវបន្ត​។

អង្គភាពយើងផ្សាយលម្អិតបន្ថែមទៀត …………!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ