ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយភ្លៀងមួយមេធំ ! រវល់ដល់ ថ្នាក់ដឹកនាំ ខេត្តសៀមរាប ចេញកាយសំរាម ព្រាត!  

3 ខែ មុន 45 tnn_admin

ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលោក ពិន ប្រាកដ អភិបាលរងខេត្តបានដឹកនាំក្រុមការងារចុះកាយសំរាមដែលបាំងមុខផ្លូវទឹកហូរចូលលូ ដើម្បីបង្កើនល្បឿនទឹកហូរកុំឱ្យមានការស្ទះ និងហូរយឺត។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃនេះ មានភ្លៀងធ្លាក់មួយមេធំនៅក្នុងក្រុងសៀមរាបធ្វើឱ្យលិចផ្លូវ ដោយសារមានសំរាមហូរ បាំងផ្លូវទឹក។

កន្លងមកនេះ ក្រុមការងារ បានចុះស្តារប្រឡាយជាបន្តបន្ទាប់ ដើម្បីបើកមុខទឹក តែដោយឡែកតាមដងវិថីសំខាន់ក្នុងក្រុងសៀមរាប មិនមានជាបញ្ហាឡើយ គឺគ្រាន់តែទឹកភ្លៀងធ្លាក់ក្នុងបរិមាណច្រើន និងមានការកកស្ទះសំរាមតាមមុខទឹកខ្លះ នាំអោយទឹកហូរយឺត។

ជាមួយគ្នានេះ សូមបងប្អូនកុំបោះសំរាមចោលពាសវាលពាសកាល នាំអោយប៉ះពាល់បរិស្ថាន ក៏ដូចជាការកកស្ទះតាមលូ និងប្រឡាយទឹកជាដើម។ សូមរួមគ្នា ដើម្បីបរិស្ថានស្អាត និងសោភ័ណភាពស្រស់បំព្រង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ