ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗណាស់ ! ស្លាប់ភ្លាម! បើកម៉ូតូលឿនពេក  ជ្រុលទៅបុកពីក្រោយរថយន្តដឹកឈើ ចតស្ងៀម

1 ខែ មុន 47 tnn_admin

ខេត្តកណ្តាល ៖ ដ៏រន្ធត់ មួយទៀតហើយ  បុរសម្នាក់ បើកម៉ូតូមួយគ្រឿងក្នុង ល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្ត ដឹកឈើមួយគ្រឿងដែលចតស្ងៀម ទុកចោលតាមចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរ ម៉ូតូ ហោះបោកផ្ទប់ទៅនឹង ថ្នល់បែកក្បាលស្លាប់  ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ ខាងលើនេះ កើតឡើង កាលពីវេលា ម៉ោង ៩:៤០ នាទី យប់ ថ្ងៃ ចន្ទ ទី ១៩ ខែសីហា ឆ្នាំ ២០១៩នេះ នៅ ចំណុចច្រកចូល ផ្ទះសំណាក់ ឡាលីន លើផ្លូវ ២០៦ ស្ថិតក្នុងភូមិ ដើមមៀន សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ដែលស្លាប់ ឈ្មោះ ភឹ ម វិ ឆៃ ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិ ថ្មី សង្កាត់ តា ខ្មៅ ក្រុង តា ខ្មៅ ជា អ្នកបើកបរ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ ពាក់ ផ្លា ក លេខ កណ្ដាល ១V-០៣៦៨ ។ ចំណែក ភាគី ខាង រថយន្ត មួយ គ្រឿង ដែល ត្រូវ គេ ចត ទុក ចោល ម៉ាក អេ ស៊ា ន ហ្គ្រេ ន តូ (ASIA GRANTO) ពណ៌ ខៀវ ពាក់ ផ្លា ក លេខ កំពត ៣A-០៣៩៧ អ្នក បើករថយន្ត មិន ទាន់ ស្គាល់ អត្តសញ្ញាណ នោះ ទេ ។

លោក វរ សេនី យ៍ ភឿ ង វ៉ា ត អធិការរង ទទួល ផែន សណ្តាប់ធ្នាប់ និង ចរាចរ ណ៌ ក្រុង តា ខ្មៅ បាន ប្រាប់ អោយ ដឹង ថា ករណី គ្រោះថ្នាក់ ចរាចរ ណ៌ ខាងលើ នេះ បង្ក ឡើង ដោយ រថយន្ត មួយ គ្រឿង ចត លើ ផ្លូវ ផ្នែក ខាងឆ្វេង ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង ដោយ កង់ ខាងឆ្វេង នៅ លើ ចិញ្ចើម ផ្លូវ ចំណែក កង់ ខាងស្ដាំ នៅ លើ ផ្លូវ ( ដោយ មាន ដាក់ តុ ពីក្រោយ រថយន្ត ជា សញ្ញាដែរ ) ។

តាម ប្រភព ដដែល បាន បន្ត ថា លុះដល់ វេលា កើតហេតុ ខាងលើ ក៏ ស្រាប់តែ មាន ម៉ូតូ មួយ គ្រឿង បើកបរ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង បាន មក បុក ពីក្រោយ រថយន្ត យ៉ាង ពេញទំហឹង បណ្តាល ឱ្យ អ្នកបើកបរ ម៉ូតូ បោក ផ្ទប់នឹងផ្លូវបែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នក្រោយ ពេល កើតហេតុ រថយន្តនិង ម៉ូតូ ត្រូវ បាន សមត្ថកិច្ច យកមករក្សាទុក បណ្ដោះអាសន្ន នៅ អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។ ចំណែក សព ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ