ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន អប្សរារ៉ាយស៍ នាំយកអង្ករ ១តោនឧបត្ថម្ភ ដល់សាខាកាកបាទក្រហមខេត្ត ខេត្តព្រះសីហនុ

3 ខែ មុន 28 tnn_admin

ខេត្តព្រះសីហនុ៖ លោកស្រីតាន់ សុខគៀង ក្រុមហ៊ុន អប្សរា រ៉ាយស៍ (ខេមបូឌា) បាននាំយកអង្ករ រ៉ូយ៉ាល់ម្កុដ ចំនួន ១តោនឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អប្សរា រ៉ាយស៍ (ខេមបូឌា) បានផ្តល់នូវអង្ករចំនួន ១.០០០គីឡូក្រាម ស្មើនឹង ១តោន ដល់សាខាកាកបាទក្រហមខេត្ត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ប្រជាជនទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រារ នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះ សាខាកាកបាទក្រហមខេត្ត និងយកទៅបែងចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅ ម្យ៉ាងទៀតការចែករំលែកអង្ករ ដល់សាខាកាកបាទក្រហមនាពេលនេះ ជាវប្បធម៌ នៃការចែករំលែករវាងវិស័យឯកជន និងរដ្ឋបាលខេត្តសម្រាប់ទុកចែកជូនជនងាយរងគ្រោះផ្សេងៗក្នុងខេត្តព្រះសីហនុបានទាន់ពេលវេលា ។

សូមរម្លឹកថា ថ្មីនេះមានសប្បុរសជនក្នុងខេត្តព្រះសីហនុ បាននាំយកអំណោយជាបន្តបន្ទាប់មានដូចជា អង្ករ មី ត្រីខ កំប៉ុង ប្រេងឆា ទឹកបរិសុទ្ធ។ល។ យកមកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ