ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) នារីវ័យក្មេងម្នាក់ មិនដឹងត្រូវថ្នាំ ឬមានបញ្ហាអ្វីទេ សួរនាំមិនឆ្លើយ ដៃជើង ដងខ្លួនញ័រទទ្រើត!

1 ខែ មុន 169 tnn_admin

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ខណៈដែលកំពុងមានអារម្មណ៍ មិនប្រក្រតី មិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញា់កទទ្រើតមិនដឹងថាត្រូវថ្នាំ ឬ ប្រតិកម្មថ្នាំញៀននោះទេ ឈរទ្រឹងតាមផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីខាងលើ អាយុប្រហែល១៨ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ដោយមិននិយាយស្តីអ្វីទាំងអស់ មិនដឹងថាមានបញ្ហាផ្លូវចិត្ត ប្រតិកម្មថ្នាំញៀន ឬជម្ងឺក្នុងខ្លួនឡើយ ស្លៀកខោយឺតជើងវែង ពណ៌ខៀវ អាវយឺត ដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូប ។

ក្រោយពីសមត្ថកិច្ចនាំនាងយកទៅសំចតជាបណ្តោះអាសន្ននៅសាលាសង្កាត់ភ្នំពេញថ្មី អាជ្ញាធរ សមត្ថកិច្ចភ្លេចខ្លួន រត់ចេញ ច្រើនលើកច្រើនសារ រត់ឡើងកង់បី ទាំងមិននិយាយស្តីអ្វីទាំងអស់ ។
ដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ដោយប្រកាណាមួយដល់រូបនាង កម្លាំងអាជ្ញាធរ តាមចាប់ឃាត់ នាំចូលទៅអង្គុយជាបណ្តោះអាសន្ន នៅសាលាសង្កាត់ អស់ជាច្រើនម៉ោង សាកសួរយ៉ាងម៉េចក៏នាងមិនឆ្លើយ ។

អាជ្ញាធរ អំពាវនាវផងដែរដល់ សាធារណៈជន ដែលបានស្គាល់ សាច់ញាតិ ក្រុមគ្រួសារ បានឃើញ ស្គាល់ ភិនភាគនារីខាងលើ សូមសាកសួរ នៅសាលាសង្កាត់ភ្នំពេញថ្មី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ