ព្រឹតិ្តការណ៍ថ្មីៗ

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង យកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព  ជូនទាំងបេក្ខជនប្រលងបាក់ឌុប និងក្រុមគ្រួសារ

3 ខែ មុន 147 tnn_admin

ភ្នុំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់ខ្ពស់ លើ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព ធានាបានទាំងស្រុង និង១០០% ជូនទាំងបេក្ខជនប្រលងបាក់ឌុប និងក្រុមគ្រួសារ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដាក់កម្លាំងនគរបាល ទាំង២ថ្ងៃ ជួយរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញមណ្ឌលប្រលង វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ដែលបាននិងកំពុងដំណើការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ ។

លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ថា ទិដ្ឋភាព ជុំវិញ និងក្នុងបរិវេណមណ្ឌលប្រលង មានសភាពសភាពស្ងប់ស្ងាត់ គ្មានការរំខាន និងដំណើរល្អប្រសើរ។

អធិការលោក ក៍សូមជូនពរប្អូនៗ ប្រឡងជាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា !!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ