ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ មិន សុផេត នាំថវិកា ស្នងការក្រុងភ្នំពេញ ជួយនគរបាលខណ្ឌសែនសុខ ដែលមានជំងឺវះកាត់ប្រម៉ាត់

3 ខែ មុន 182 tnn_admin

ភ្នំពេញ៖ សុខទុក្ខរបស់មន្ត្រី ជាក្តីបារម្មណ៍របស់ ឯកឧត្តមស្នងការ ក្រុងភ្នំពេញ នៅថ្ងៃអង្គារ៍ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង០០នាទី ដោយមានការយកចិត្តទុក ដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិ ឲ្យលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ចុះបញ្ជាដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាំយកថវិកាឧបត្ថម្ភ របស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៤.០០០.០០០រៀល ប្រគល់ជូន និងចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ញឹម សំអឿន អធិការរង ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងសម្រាកព្យាបាលជំងឺវះកាត់ប្រម៉ាត់ ស្ថិតនៅផ្ទះលេខសេប៉េ៩ ផ្លូវ២២២ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

 

លោកវរសេនីយ៍ត្រី ញឹម សំអឿន សូមថ្លែងអំណរអរគុណដល់ ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់មន្ត្រីថ្នាក់ក្រោម និងសូមគោរពជូនពរ ឯកឧត្តម ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នូវពុទ្ធពរទាំង៤ គឺ អាយុ វណ្ណៈ សុខៈ បដិភិនៈ កុំបីឃ្លាងឃ្លាតឡើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ