ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ចាត់តំណាង ចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោកវរសេនីយ៍ឯក ញឹប ភីរក្ស ប្រធានសាខាគ្រប់គ្រងនិងប្រមូលថវិកាចំណូល នៅច្រកទ្វារព្រំដែនអន្តរ​ជាតិព្រែកចាក

1 ខែ មុន 47 tnn_admin

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក កុសល ភិរម្យ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំក្រុមមន្ត្រីចំណុះអគ្គនាយកដ្ឋាន អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោកវរសេនីយ៍ឯក ញឹប ភីរក្ស ប្រធានសាខាគ្រប់គ្រងនិងប្រមូលថវិកាចំណូល នៅច្រកទ្វារព្រំដែនអន្តរ​ជាតិព្រែកចាក ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៤៦ឆ្នាំ ។


ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កុសល ភិរម្យ ក៏បានបំពាក់មេដាយ និងឋាន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជូនសពលោកវរសេនីយ៍ឯក ញឹប ភីរក្ស ជាកិច្ចបច្ឆាមរណៈ ព្រមទាំងប្រគល់ថវិកាឧបត្ថម្ភរ​បស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គនាយក និងសមាគមមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់