ព្រឹតិ្តការណ៍ថ្មីៗ

​លោក​ ឃឹម​ ស៊ុនសូដា​ មកទទួលទេយ្យទាន ពី អនុគណខណ្ឌកំបូល

1 ខែ មុន 48 tnn_admin

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ​ ៤រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៩​លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយលោក-លោកស្រីជាអភិបាលរងខណ្ឌ​ គណៈនាយករដ្ឋបាលសាលាខណ្ឌ​ ព្រមទាំងមន្ត្រី​-បុគ្គលិកសាលាខណ្ឌកំបូល​ បានចូលរួមពិធី​ «ប្រគល់-ទទួល​ បច្ច័យ្យ​ ទ័យទាន​ ដែលជាអំណោយរបស់សាលាអនុគណខណ្ឌកំបូល​» ដឹកនាំដោយព្រះសិរីកោលសល​ សុំ​ សុខា​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះវិន័យធរគណ​ រាជធានីភ្នំពេញ​ ព្រះគ្រូអនុគណខណ្ឌកំបូល​ និងជា​ព្រះចៅអធិការវត្ត​«ភ្នៀតសិម្ពលី​» ។

បច្ច័យ​ និងទ័យទាន​ ដែលទទួលបាននៅពេលនោះ​ គឺជាការចូលរួមចំណែករបស់ព្រះគ្រូចៅអធិការវត្តទាំង១៨​ ក្នុងខណ្ឌកំបូល​ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ដេីម្បីបំពេញបេសកម្មមនុស្សធម៌​ ស្របតាមគោលការណ៍គ្រឹះទាំង៤​ របស់កាកបាទក្រហម​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់