ព្រឹតិ្តការណ៍ថ្មីៗ

ម្តាយវះកាត់ក្នុងមន្ទីរពេទ្យ មកប្រលងប៉ាក់ឌុប អត់លុយជាប់ខ្លួន អភិបាលខេត្តកំពង់ចាម ទ្រាំឈរមើល មិនជួយមិនបាន!  

3 ខែ មុន 183 tnn_admin

ខេត្តកំពង់ចាម៖ ពិតជា អភិបាល ដែលយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ប្រជាជនពិតប្រាកដមែនសូមកោតសរសើរនូវទឹកចិត្តសប្បុរស របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានដំណឹងភ្លាមថា មានសិស្សចំនួន ២នាក់ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ២នាក់ មានការខ្វះខាត ក្នុងការចំណាយហូបចុកស្នាក់នៅ និងថ្លៃចំណាយផ្សេង ក្នុងពេលប្រលង ដែលមានឈ្មោះដូចខាងក្រោម

ទី ឈ្មោះ វេត ស្រីអ៊ាង
២ ឈ្មោះ យ៉េត សុខខេង រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម មានស្ថានភាពលំបាកជួបការខ្វះខាត ឯកឧត្តមបានយកថវិកាចំនួន ៨០ម៉ឺនរៀលទៅជូនប្អូនស្រីដែលជាសិស្សមកប្រលង នៅមណ្ឌលឧត្តរ​ ដោយគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីទេ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀត​។

ឯកឧត្តម បានផ្តាំផ្ញើដល់សិស្សទាំងពីរអ្នក ត្រូវខិតខំប្រលង អោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហារទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ