ព្រឹតិ្តការណ៍ថ្មីៗ

ប្រើអំណាចរឹបអូសយកដី កុមារកំព្រា និងសាលាក្ដីសង្ឃឹម នៅក្រុងព្រះសីហនុ លក់អោយឈ្មួញ

1 ខែ មុន 928 tnn_admin

ខេត្តព្រះសីហនុ៖ យោងតាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានចុះសិក្សាករណីបន្ទាន់មួយនៅក្រុងព្រះសីហនុតបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រើល្បិចទុច្ចរឹត ដើម្បីបញ្ឆោតអោយគាត់ជាជនជាតិបរទេសចុះហត្ថលេខាលើឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដើម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុអោយ ក្រសួង ខណៈដែលដីជាង១ហិចតានោះអង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋជាង២០ឆ្នាំមកហើយ ករណីនេះនាយកសាលា លោកគ្រូអ្នកគ្រូ បានអះអាងថា សាលានេះមានអាយុ ២០ឆ្នាំហើយ បណ្ដុះបណ្ដាលសិស្សក្រីក្រសរុបប្រមាណ៧ម៉ឺននាក់ និងចិញ្ចឹមកុមារកំព្រាបានរាប់ម៉ឺននាក់មហើយ ស្រាប់តែក្រសួងទាមទាររឹបអូសយកដីសាលាយកជាដីរដ្ឋ តែយ៉ាងណាម៉ិញ ដំណឹងពេញក្រុងព្រះសីហនុ អះអាងថា ដីសាលានោះមានគេលួចលក់រហូតមានប្លង់ទៀតទៅហើយ បើដីរដ្ឋ ម្ដេចលក់អោយឯកជន នៅពេលអង្គការ AOG និង ថ្នាក់ដឹកនាំសាលាក្ដីសង្ឃឹម សម្រេចប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោយមកស្រាប់តែ អនុប្រធានមន្ទីសង្គមកិច្ច បានយកលុយ៤ម៉ឺនដុល្លារ មកសូកប៉ាន់នាយកសាលា កុំអោយប្ដឹងតវ៉ា ផ្សព្វផ្សាយព័ត៌មាន ថែមទៀតផង ដើម្បីកុំអោយមហាជនដឹងថា ដីសាលានេះគេឃុបគិតលក់អោយឯកជន ជាពិសេសចង់បិទរឿងនេះ មិនអោយសមាជិកឧត្តមក្រុមប្រឹក្សាបានដឹង។

ករណីដ៏រសើបនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានទទួល ភស្តុតាងប្រព្រឹត្តអំពើពុករលួយរបស់ អនុប្រធានមន្ទីសង្គមកិច្ចជា Voice Record  ទទួលបានឯកសាបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ដែលពាក់ព័ន្ធភាពមិនប្រក្រតី អំពើទុច្ចរឹត អំពើពុករលួយ ដើម្បីកសាងសំណុំរឿងគោរពបញ្ជូនទៅសម្ដេចតេជោអោយលោកពិនិត្យ និងផ្ដល់កិច្ចអន្តរាគមន៍ដល់សាលាអង្គការមួយដែលចូលរួមលើកស្ទួយវិស័យអប់រំលក្ខណៈមនុស្សធម៌នៅកម្ពុជា ។

ក្រៅផ្លូវការ លោក​ សុខ សុវណ្ណ​វឌ្ឍនា​ សារ​ពង្ស ​ប្រ​ធាន​គណ​បក្ស​ខ្មែរ​ក្រោក​ វាយតម្លៃថា វាជារឿងអាក្រក់បំផុត ដែលឃ្លានសូម្បីដីសាលា និងដីកុមារកំព្រា យកទៅបំប្លែងលក់អោយឯកជន។ មិនថា ប្រើប្រាស់លទ្ធភាពប៉ុណ្ណា លោកនិងប្រឹងប្រែងអោយអស់លទ្ធភាពលើការងារមួយនេះ! ក្រសួងថា ដីរបស់រដ្ឋ ចុះបើជាដីរដ្ឋទុកអោយសាលាទៅ គ្នាយកចិញ្ចឹមក្មេងកំព្រា ហើយបង្រៀនសិស្សទេតើ ចំណេញខ្មែរតើ មានខាតស្អី។ ចុះបើថា ដីរដ្ឋ ម៉េចល្បីថាមានប្លង់លក់អោយឈ្មួញ ? បើជាដីរដ្ឋ រដ្ឋមានលុយមកសូកគេ៤ម៉ឺនបែបនឹងឬ ? ប្រភព៖ William Guang

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ