ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) PM ដេញចាប់ឡានដឹកឈើខុសច្បាប់ ផ្អើលទាំងយប់!

3 សប្តាហ៍ មុន 67 tnn_admin

ខេត្តរតនគិរី ៖ នៅវេលាម៉ោង២១:៣០នាទី ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចំនួន៦នាក់បានដេញបង្ក្រាបរថយន្ត ១គ្រឿង ដែលដឹកឈើល្មើសជារើយៗកាត់តាមចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំដៅទៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

កម្លាំងអាវុធហត្ថ ក៏បានចុះពួនស្ទាក់ចាប់នៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ពេលនោះរថយន្តជនសង្ស័យមិនឲ្យកម្លាំងសមត្ថកិច្ចចាប់ដោយងាយៗស្រួលនោះទេ ដោយ កម្លាំងអាវុធហត្ថ បានបើកដេញចាប់ប៉ផាប់ពភីងក្នុងចម្ការរបស់ប្រជាពលរដ្ឋ បន្ទាប់មករថយន្តជនសង្ស័យក៏បានបើកត្រឡប់បកទៅក្រោយវិញតាមផ្លូវលំរហូតមកដល់ចំណុចឃុំកិចុង ហើយរថយន្តជនសង្ស័យ បានបែកកង់ទៅមុខមិនរួច ក៏បត់រថយន្តចូលក្នុងចំការកៅស៊ូ ជនសង្ស័យក៏បើកទ្វាររថយន្តរត់គេចខ្លួនចូលក្នុងចម្ការកៅស៊ូបាត់។
ឃាត់ជនសង្ស័យ ម្នាក់។

វត្ថុតាង ចាប់រថយន្តម៉ាក់ឡង់គ្រីស្ទ័រ ១គ្រឿង ពណ័ខ្នៅ (គ្មានស្លាកលេខ) ផ្ទុកឈើពេញក្នុងរថយន្ត។

បច្ចុប្បន្នវត្ថុតាងខាងលើ បានយកមករក្សាទុកនៅមូលដ្ឋានកងរាជងអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីចាត់ការទៅតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!