ព្រឹតិ្តការណ៍ថ្មីៗ

ឈប់ម៉ូតូចុះបត់ជើងតូច មិនបានដកសោរម៉ូតូ ចោររត់មកកាច់សោរ បញ្ឆេះជិះចេញទៅបាត់

1 ខែ មុន 10 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ វាយខ្នោះចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះកំពុងឈប់ម៉ូតូចុះបត់ជើងតូច មិនបានដកសោរម៉ូតូ ហើយជនសង្ស័យបានរត់មកឡើងជិះម៉ូតូកាច់សោរ បញ្ឆេះបើកចេញទៅតែម្ដង នៅសង្កាត់បឹងទំពន់២ ហើយជិះរត់បាត់ស្រមោល មិនបានប៉ុន្មានក៏ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ សហការគ្នាស្រាវជ្រាវឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ឃាត់ខ្លួនបាន កាលនពីវេលាម៉ោង២៣:១០នាទី ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មានឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ “ចាប” ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៣៤ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើករ៉ឺម៉កដឹកឈើ (មានផ្ទុកសារធាតុញៀន) ពីបទលួច (យកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥) នៅចំណុចក្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី(ខណៈ ពេលដែលជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូចនៅចំណុចកើតហេតុ ដោយពុំបានដកកូនសោរចេញពីម៉ូតូ) ។
ជនរងគ្រោះឈ្មោះ សាន្ត បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ1HA 9569 (ជារបស់ជនរងគ្រោះឈ្មោះសាន្ត បញ្ញា) ត្រូវបានសមត្ថកិច្ចដកហូតប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជន សង្ស័យ ឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ