ព្រឹតិ្តការណ៍ថ្មីៗ

 ម្ដាយហាម កុំអោយប៉ះគ្រឿងញៀន ដឹងភ្លាមស្រែកទ្រហោយំ ស្ទុះរត់ចូលឡាន សម្លាប់ខ្លួន

1 ខែ មុន 74 tnn_admin

ភ្នំពេញ  ៖ ការអប់រំកូនចៅឲ្យប្រកបដោយគន្លងធម៌ មានការអប់រំខ្ពស់ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប តែស្ត្រីម្នាក់ខឹងកូនរបស់ខ្លួន ស្ទើរទប់អារម្មណ៍មិនបាន   សូម្បីតែជីវិតក៏លែងចង់បាន  ទើបស្រែកទ្រហោយំ តាមផ្លូវ ព្រោះកូនដែលខំចឹញ្ចឹមតាំងពីតូច  រហូតដល់ធំ  ចូលរៀនសូត្រ បានចេះដឹងនឹងគេហើយ  ស្រាប់តែដើរលេង សេពគប់ មិត្តភក្តិផ្តេសផ្តាស រហូតធ្លាក់ខ្លួនជាប់ញៀនថ្នាំទៅវិញ  ធ្វើឲ្យគាត់ខ្លោចចិត្តយ៉ាងខ្លាំង  ហើយរត់ចូល ឡាននិងម៉ូតូដែលកំពុងចរាចរណ៍តាមផ្លូវ  តែបានប្រជាពលរដ្ឋនិងសន្តិសុខ ដែលយាមជិតនោះជួយឃាត់  និងសម្រួលចរាចណ៍  បង្កការកកស្ទះ ចរាចរណ៍ ដល់អ្នកដំណើរផងដែរ  ។

ហេតុការណ៍នេះបានបង្កពីការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ នៅតាមផ្លូវព្រះនរោត្តម មុខស្ថានីយ៍ប្រេង ឥន្ធនៈ  សូគីមិច (ជាប់សណ្ឋាគារ តាយម៉េង) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមស្ត្រីជាម្ដាយដែល ទ្រហោយំកណ្ដាលផ្លូវរៀបរាប់ថា  ក្នុងនាមគាត់ជាម្តាយ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកប្រាក់កាស មកចឹញ្ចឹមកូនតាំងពីតូច  រហូតដល់ធំ នំចំណី អ្វីឆ្ងាញ់ក៏មិនហ៊ានហូបខ្លួនឯងផង លុយរកមកបានទាំងប៉ុន្មាន សម្រាប់តែចឹញ្ចឹមកូន  និងឲ្យកូនចូលរៀនសូត្រ បានចេះដឹងនឹងគេ។ តែបែរជាដល់ពេលកូនធំ បានរៀនចេះដឹង បែរជាកូនដើរលេង សេពគប់ មិត្តភក្តិផ្តេសផ្តាស់ រហូតជាប់ញៀនថ្នាំទៅវិញ តែកូនមាសម្ដាយ

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់  ចុះមកសាកសួរ រួមទាំងមានបុរសម្នាក់ទៀត  ដើរចេញមកជួយ លួងលោម  និងធ្វើការអប់រំកុំអោយស្ត្រីខាងលើនេះ  គិតខ្លីធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត ។

ជាមួយគ្នានេះ  សមត្ថកិច្ចនិងប្រជាពលរដ្ឋបានណែនាំ អោយ ស្ត្រីជាម្ដាយ  គួររកវិធីស្រោចស្រង់តម្រែតម្រង់កែលម្អរជីវិតញៀនថ្នាំរបស់កូន ដោយទឹកចិត្តអាណិតស្រឡាញ់ និងមនោសញ្ចេតនាក្នុងនាមជាម្តាយឪពុក ប្រកបដោយព្រហ្មវិហាធម៌វិញ  ព្រោះមិនទាន់ហួសពេលទេ  សង្ឃឹមថាកូនរបស់គាត់នឹងបានកែខ្លួន ត្រលប់មកធ្វើជា កូនល្អសម្រាប់គ្រួសារវិញ  និងធ្វើជាមនុស្សល្អសម្រាប់សង្គម ជាតិ  ៕  (ដោយ៖ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ