អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើក្រុងព្រះសីហនុ

2 ខែ មុន 47 តូ សុផល

ខេត្តព្រះសីហនុ:  ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំសមត្ថកិច្ចនគរបាលនិងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។

ការចុះមកពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ តបតាមបណ្ដឹងរបស់អាជីវករមានករណីគាស់តូបចំនួន០៣ ក្នុងនោះមានតូបលេខ ១១-១២ និង១៤ នៅវេលាម៉ោងប្រហែលជាង៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ ធ្វើឲ្យបាត់បង់សម្ភារៈមួយចំនួន ក្នុងនោះតូបលេខ១១ អាជីវករឈ្មោះខន បានបាត់បង់មានដូចជា កងឈុតប្លាទីន ៤២កង ,ចិញ្ចៀនប្លាទីន ៩៨វង់ , កងឈុត ៦៧ឈុត , ខ្សែជើងប្លាទីន ៣៨ខ្សែ , បណ្តោងខ្សែកប្លាទីន ១៨ ។ ដោយឡែកតូបពីរផ្សេងទៀត ក៏បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យបងប្អូនអាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារៈកិច្ចនេះឱ្យមន្ត្រីសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ រកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភារ:របស់ខ្លួន ។ ពិសេសសន្តិសុខផ្សារ ត្រូវតែរឹតបណ្តឹងអំពីសុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ