ព្រឹតិ្តការណ៍ថ្មីៗ

ហេតុអី ណប់ចិត្ត លេងក្បាច់ហ្នឹង ដាក់បង?

4 សប្តាហ៍ មុន 95 តូ សុផល

រាជធានីភ្នំពេញ​ ៖  យុវជនម្នាក់​ក្រវីក្បាលហេីយ​ អង្គុយហួសចិត្ត ត្បិតនារី​វ័យក្មេង​រូបស្រស់​ បបួលទៅលេងកៀនស្វាយក៏ជិះម៉ូតូទៅ​ ហេីយឆ្លៀតចូលអង្គុយ​កៀនស្វាយផ្លាហ្សារភ្លេត​ ក៏ទូរស័ព្ទហៅស្ត្រីម្នាក់​ និងបុរសម្នាក់ទៀតវ័យជាង៣០ឆ្នាំជាង​ មកអង្គុយលេងបន្តបន្ទាប់គ្នា​ ហេីយជិះម៉ូតូតែមួយឌុបគ្នា៤នាក់​ ចូលទៅ​រមណីយដ្ឋាន​វត្តកៀនស្វាយក្រៅ​ ពេលទៅដល់ជនទាំងបីបាន​អូសក្រឡា​ ដាក់ម៉ូគ្នា​ រួចខ្ចីម៉ូតូយកទៅបាត់​ លុះចាំយូរពេក ទូរស័ព្ទទាក់ទងលែងចូលទៀត​ ក៏ទូរស័ព្ទហៅបងប្អូនឲ្យមកយក និងឃាត់ខ្លួនយុវជនរូបស្រស់វ័យក្មេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំតែ​ម្ដង។

កើតហេតុថ្ងៃអាទិត្យ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី១៨.០៨.២០១៩ វេលាម៉ោង១៧:៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិតនៅភូមិភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ  មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក ។

ជនសង្ស័យ ០៣នាក់​ មានឈ្មោះ​ ទី១.ឈ្មោះ ហង្ស សុខចេង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់ (ឃាត់ខ្លួន) ។​ ទី២. ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៣៦ឆ្នាំ មិនស្គាល់ទីលំនៅ (កំពុងគេចខ្លួន) ។​ ទី៣-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ(គេចខ្លួន) ។

សម្ភារៈបាត់បង់​ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GT-5416 ។ វត្ថុតាងចាប់យក ៖ គ្មាន។ 

សមត្ថកិច្ចបានបញ្ជាក់ពីដំណេីររឿងហេតុ ៖​ នៅថ្ងៃខែឆ្នាំខាងលើវេលាម៉ោង១៦.០០នាទី ជនសង្ស័យជាស្ត្រី២នាក់ បានបបួលជនរងគ្រោះមកលេងវត្តកៀនស្វាយក្រៅ លុះពេលមកដល់កៀនស្វាយផ្លាហ្សា ក៏នាំគ្នាចូលអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២ បានតេទូរសព្ទ័ហៅជនសង្ស័យទី៣ ឲ្យមកលេងដែរ ពេលជនសង្ស័យទី៣​ មកដល់ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ(ជិះឌុបគ្នា៤នាក់)​ ទៅអង្គុយលេងផ្ទះទឹក នៅ​រមណីយដ្ឋាន​វត្តកៀនស្វាយក្រៅ ពេលទៅដល់ជនសង្ស័យជាស្ត្រី២នាក់ បាននាំគ្នាទៅទិញម្ហូប ។

ចំណែកជនរងគ្រោះនិងជនសង្ស័យទី៣​ នៅចាំរោងនិងម៉ូតូ ពេលនោះជនសង្ស័យទី៣ បានខ្ចីម៉ូតូជនរងគ្រោះថាទៅឌុបមេ មកលេងដែររួចក៏ទៅបាត់រហូត ។ 

ដោយចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់ ក៏បានតេទូរសព្ទ័ទៅជនសង្ស័យទី៣ ហើយជនសង្ស័យទី៣ថា ឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅ​ ពេលមកដល់​ច្បារអំពៅថាឲ្យទៅយកនៅរង្វង់មូលតាខ្មៅ ពេលទៅដល់តាខ្មៅប្រាប់ថាឲ្យទៅយកនៅមុខបន្ទាយអង្គរក្ស ពេលទៅដល់មុខបន្ទាយអង្គរក្ស ជនសង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយប្រាប់ថាខ្លួនទៅយកម៉ូតូឲ្យរួចជនសង្ស័យទី២ ក៏ទៅបាត់រហូត​ ។ ដោយចាំយូរពេកនិងទាក់ទងទូរសព្ទ័លែងបានជនរងគ្រោះក៏បានតេហៅបងប្អូនឲ្យមកយកនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស​ សុខចេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំតែ​ម្ដង។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហង្ស សុខចេង ឆ្លើយមិនដឹង មិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺស្គាល់តាមទូរសព្ទ័​ និងធ្លាប់ទៅហូបមីហិរនៅផ្សារសុវណ្ណាម្តង ជាមួយជនរងគ្រោះកាលពីថ្ងៃទី១៧.០៨.២០១៩ វេលាម៉ោង២១:០០នាទី ។ 

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ហង្ស សុខចេង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕​ ដោយបងម៉េង​

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!