ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ!

1 ខែ មុន 25 tnn_admin

ភ្នំពេញ៖ ក្រោយពីបានចូលរួមអមដំណើរ ឯកឧត្តម ប្រតិភូរៀបចំការប្រឡងរួចមក នៅថ្ងៃទី១៩ សីហា ២០១៩លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបន្ត ដឹកនាំកម្លាំងគណៈបញ្ជាកការឯកភាពរដ្ឋបាលខណ្ឌ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ជុំវិញមណ្ឌលវិទ្យាល័យ-អនុវិទ្យាល័យទាំង ៦មណ្ឌល ក្នុងខណ្ឌដូនពេញ ដែលបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០១៩ នេះ ។

ជាលទ្ធផល ពិនិត្យឃើញថាជុំវិញមណ្ឌលប្រឡងនីមួយៗ មានសន្តិសុខ សុវត្ថិភាព សណ្តាប់ និងអនាម័យល្អប្រសើរជាងឆ្នាំមុនៗ ។

លោក សុខ ពេញវុធ ក៏ដូចជា រដ្ឋបាលខណ្ឌ សូមថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ជាពិសេសបងប្អូនប្រជាពលរដ្ឋជាអាណាព្យាបាលរបស់បេក្ខជន ដែលបានបង្កលក្ខណៈល្អប្រសើរជុំវិញបរិវេណមណ្ឌលប្រឡងនីមួយៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ