ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម វ៉ី សំណាង បន្តត្រៀមរង្វាន់ម៉ូតូ ZOOMER X 2019 សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសA

9 ខែ មុន 9 tnn_admin

កំពង់ស្ពឺ៖ នាព្រឹកច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីបើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ នៅមណ្ឌលអនុវិទ្យាល័យឆាយឆុប ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៨-២០១៩នេះ ហើយឯកឧត្តមនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ