ព្រឹតិ្តការណ៍ថ្មីៗ

អត់ពាក់មួកសុវត្ថិភាព ! យុវជន៣នាក់ របួសធ្ងន់ស្រាល សន្លប់ស្ដូក បន្ទាប់ពី….

1 ខែ មុន 18 tnn_admin

ភ្នំពេញ ៖ យុវជន៣នាក់ រងរបួសធ្ងន់ស្រាល សន្លប់ស្ដូក ស្ដឹងពេញផ្លូវ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក Qbix  មួយគ្រឿង ឌុបគ្នា  ក្នុងល្បឿនលឿន  មិនពាក់មួកសុវត្ថិភាព  ហើយថែមទាំងមិនគោរពភ្លើងស្តុបចរាចរណ៍  (ពណ៍ក្រហម)  ក៏ជ្រុលទៅបុករថយន្តកាម៉ារីមួយគ្រឿង ទៀត  កំពុងបត់ឆ្វេងឆ្លង បានពាក់កណ្ដាលផ្លូវ  ចំពីមុខរថយន្តចំហៀងខាងស្ដាំ  បណ្ដាលឲ្យផ្លោងបោកនឹងថ្នល់តែ ម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០០:០៣នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃចន្ទ  ទី១៩ ខែសីហា   ឆ្នាំ២០១៩នេះ  នៅត្រង់ចំណុចស្តុបបន្ទាយស្លឹក(កៅដាយ) ផ្លូវម៉ៅសេទុង   កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា   នៅមុនពេលកើតហេតុ  គេឃើញ បុរសម្នាក់  បើករថយន្តមួយគ្រឿង ម៉ាក កាម៉ារី  ពណ៍ស (មិនមានស្លាកលេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង  ទិសដីពីលិចមកកើត មកដល់ចំណុចកើតហេតុ  បានឈប់ស្តុបភ្លើងពណ៍ក្រហម  និងបានបើកស៊ីញ៉ូបត់ឆ្វេង  ដើម្បីរងចាំអោយអ្នកធ្វើដំណើរ កាត់ទទឹងផ្លូវ ធ្វើដំណើរឆ្លងកាត់  លុះពេលស្តុបលោតភ្លើងពណ៍បៃតង  រថយន្តក៏បានបត់ឆ្វេងឆ្លងមកដល់ពាក់កណ្ដាលផ្លូវហើយ  ស្រាប់តែមានយុវជន៣នាក់  បានជិះម៉ូតូមួយគ្រឿង ម៉ាក  QBix ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1HR-9930 ឌុបគ្នា  មិនពាក់មួកសុវត្ថិភាព  ធ្វើដំណើរតាមបណ្ដោយម៉ៅសេទុង ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន  ខណៈភ្លើងស្តុបក្រហមហើយ  មិនបន្ថយល្បឿន  ដើម្បី ឈប់រងចាំស្តុបពណ៍ក្រហមទេ  ទើបជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្វេង ខាងលើពេញទំហឹង បណ្ដាលឲ្យផ្លោងបោកនឹងថ្នល់ រងរបួសធ្ងន់ស្រាល ទាំង៣នាក់ សន្លប់ស្ដូក ស្ដឹងពេញផ្លូវ ហើយប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកអ្នករបួសទាំងបីនាក់ទៅសង្គ្រោះផង។ បន្តិចក្រោយមករថយន្តសង្គ្រោះ របស់ គ្លីនិក ឯកជន  ហុងហាក់  បានមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ តែម្ដង។

បច្ចុប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដែរ  រួចអោយភាគីទាំងសងខាង  ធ្វើការដោះស្រាយគ្នា  មួយជំហានសិន  តែដោយសារដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកវាស់វែង  រួចយក មធ្យោបាយទាំង២គ្រឿង  យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ