ព្រឹតិ្តការណ៍ថ្មីៗ

ឆក់បានសម្រេច តែមិនរួច  អាសម្លាញ់រត់ចោលបាត់ទៀត!

3 ខែ មុន 280 tnn_admin

ភ្នំពេញ៖ នាយប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២១និង ២០នាទី កម្លាំងនគរបាលប៉ស្តិ៍ទឹកល្អក់ទី១ បានសហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌ៧មករា និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ និងក្រុមសន្តិសុខដីបឹងកក់  ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើដងផ្លូវ R5 (ម្តុំបឹងកក់) ភូមិ៤  សង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរ)

ដែលនៅក្នុងនោះ មានលុយចំនួន ៥០០$ (ប្រាំរយដុល្លាអាមេរិច ; ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាកសាំស៊ុង A-50 ពណ៌ខ្មៅ កាបូបដៃចំនួន ០២ និងលិខិតឆ្លងដែន ប្រទេសកម្ពុជាចំនួន ១ក្បាល )

សូមបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាព នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២១:០០នាទី នៅចំណុចលើដងផ្លូវ២៥៧ កែង១៣៨z ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ុយ ទ្រី ហៅ ទ្រី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩ បេអឺអង នៃវិទ្យាល័យឬស្សីកែវ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូត័ម៉ែត្រ លេខ៦ខណ្ឌឬស្សីកែវ រាជធានីពេញ ។

វត្ថុតាងចាប់យករួមមាន  ម៉ូតូចំនួន ០១គ្រឿងម៉ាកHonda សេរីឆ្នាំ២០១០ លេខតួនិងម៉ាស៊ីន 8508967(ជារបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ុយ ទ្រី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ