ព្រឹតិ្តការណ៍ថ្មីៗ

មានអ្នកស្គាល់ទេ? យុវតីម្នាក់ ត្រូវគេដាក់ថ្នាំ រួចទម្លាក់ចោល ក្នុងបេនឡាន ផ្សារ ផ្អេីលប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះសួរនាំ !

1 ខែ មុន 105 tnn_admin

ភ្នំពេញ ៖ យុវតីម្នាក់ត្រូវបានជនមិនស្គាល់មុខ ដាក់ថ្នាំសណ្តំ រួចដឹកយកមកប្លុងចោល ក្នុងបេនឡានមួយកន្លែងហេីយត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ សួរនាំទៅមិនដឹងអ្វីទេ បង្កការភ្ញាក់ផ្អេីល ទេីបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសួរនាំ ទេីបសន្ឋិដ្ឋានថា ត្រូវថ្នាំសណ្ដំពិតមែន ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១:៥០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងបេនឡានផ្សារអគ្គ(ប៉ោយប៉ែត) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានក៏បានប្រកាសស្វែងរកសាច់ញាតិយុវតីដែលមានភិនភាគខាងលេីនេះ ដែលនាងមានឈ្មោះ ម៉ៃ ពិសី អាយុ១៩ឆ្នាំ មកពីខេត្តស្វាយរៀង ហេីយមុនពេលកេីតហេតុ មិនទាន់ដឹងថាមកពីណានៅឡេីយទេ ព្រោះត្រូវបានជនមិនស្គាល់មុខ ដាក់ថ្នាំសណ្តំ រួចដឹកយកមកប្លុងចោល ក្នុងបេនឡានផ្សារអគ្គ(ប៉ោយប៉ែត) ហេីយត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ សួរនាំទៅមិនដឹងអ្វីទេ ទេីបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសួរនាំ តែម្ដង ។

បេីតាមសមត្ថកិច្ច ឆែកឆេរ ឃេីញមានសម្ភារៈដែលមាននៅជាប់ខ្លួន ដូចជា ឯកសារ ផ្សេងៗ វិញ្ញាបនបត្រ , ប្រវត្តិរូបសង្ខេប , CV សុំដាក់ពាក្យចូលធ្វេីការ ផ្នែករៀបចំបន្ទប់ , សំបុត្រកំណេីត , ទូរស័ព្ទដៃ Nokia 1280 ១គ្រឿង, និងលុយខ្មែរមួយចំនួន និងសម្ភារៈផ្សេងៗទៀតមួយចំនួនផងដែរ។

បើបងប្អូនឬសាច់ញាតិដែលស្គាល់ប្អូនស្រីដែលមានភិនភាគដូចនៅក្នុងរូបភាពនេះ សូមទាក់ទងមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

ជាមួយគ្នានេះ សមត្ថកិច្ចក្រុង ប៉ោយប៉ែត សូមអំពាវនាវដល់សមត្ថកិច្ចខាងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើបានឃើញក៏សូមជួយទំនាក់ទំនងខាងអាណាព្យាបាលប្អូនស្រីដោយក្ដីមេត្តា ដេីម្បីសហការក្នុងការ ជួយប្អូនស្រីទាំងអស់គ្នាផង។ (អត្ថបទ បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ