ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលស្រុកជីក្រែង ជួយ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ដែលក្រីក្រពុំមានលទ្ធភាពចំនួន ១៤នាក់

1 ខែ មុន 20 tnn_admin

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង លោកស្រី ទឺ យិតហាន អភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង និងលោក ឡៅ សុខលាភ នាយករដ្ឋបាលស្រុក បានជួបសំណេះសំណាល ព្រមទាំងបានសម្រសម្រួលជួយរកទីកន្លែងស្នាក់នៅបណ្ដោះអាសន្នក្នុងកំឡុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ជូនសិស្សក្រីក្រខ្វះលទ្ធភាពចំនួន ១៤នាក់ ស្រី ១២នាក់ ដែលមកពីវិទ្យាល័យកំពង់ក្ដី ឃុំកំពង់ក្ដី ចំនួន ១២នាក់ និងវិទ្យាល័យព្រះធាតុ ឃុំខ្វាវ ចំនួន ២នាក់ ក្នុងនោះសិស្សស្នាក់នៅទីកន្លែងដែលរដ្ឋបាលស្រុកជីក្រែង បានរៀបចំជូនជាក់ស្ដែងមានចំនួន ១៥នាក់ ស្រី ១២នាក់ ក្នុងនោះអាណាព្យាបាលមកជាមួយសិស្សចំនួន ១នាក់ក្នុងការស្នាក់នៅនេះ។

ជាមួយគ្នានេះដែរ ក៏មានការឧបត្ថម្ភជាថវិកាចំណាយ ការស្នាក់នៅ និងអាហារប្រចាំថ្ងៃ ជាអំណោយរបស់ ឯកឧត្ដម ង៉ែត្រ នរិន្រ្ទ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជីក្រែង ខេត្តសៀមរាប និង របស់ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង។

សូមជម្រាបជូនថានៅក្នុងឆ្នាំសិក្សា ២០១៨ និង ២០១៩ នៅក្នុងស្រុកជីក្រែង មានសិស្សានុសិស្សសរុបចំនួន ៣៦៨នាក់ ស្រី ១៩៦នាក់ ដែលត្រូវទៅចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងក្នុងក្រុងសៀមរាប។ ក្នុងចំណោមសិស្សទាំង ៣៦៧ នាក់ មានសិស្សចំនួន ១៤ នាក់ ស្រី ១២នាក់ ដែលពុំមានលទ្ធភាពក្នុងការចំណាយលើអាហារប្រចាំថ្ងៃ និងការស្នាក់នៅក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ