ព្រឹតិ្តការណ៍ថ្មីៗ

តន្ត្រីផ្សារ KC រៀបចំសម្តែង៥ថ្ងៃ ជូនប្រជាពលរដ្ឋទស្សនា កំសាន្តដោយសេរី

1 ខែ មុន 32 tnn_admin

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៧ -១៨- ១៩- ២០- ២១ ខែ សីហា ឆ្នាំ២០១៩ មានការប្រគុំតន្ត្រី
នៅផ្សារ KC ដែលរៀបចំឡើង នៅក្នុងបរិវេណបុរី ឃិត ឈឿន មុខផ្សារខេស៊ី ដែលមានទីតាំងចេញពីផ្លូវសហព័ន្ធរ៉ូស្សីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង ) បត់ចូលតាមខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងប្រហែល១២០០ម៉ែត្រតាមផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយមានការអនុញ្ញាតិពីលោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ និងលោក ស្រី ឃិត យាន អគ្គនាយិការផ្សារខេស៊ី រួមជាមួយ សមត្ថកិច្ច មន្ត្រីរាជការ យុវជន ប្រុសស្រីនិង បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ។

ទិដ្ឋភាពដ៏ស្រស់បំព្រង តន្ត្រីនៅផ្សារខេស៊ី ដោយមានការ ប្រគុំតន្រ្តី ច្រៀង រាំកំសាន្ត សុទ្ធតែតារាល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា មកសំដែងជូនទស្សនា។

សូមរំលឹកថាក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី មាន សែនជ័យខុនដូរ ដីពុះឡូតិ៍ សំណង់បុរី វីឡា ខុនដូរ ផ្សារ ខេស៊ី និងចំការ ធុរេន ល្មើរ ដូងក្រអូបនិងដំណាំចំរុះ ក្រោលគោរាប់រយក្បាល វាលស្មៅខៀវខ្ចី នៅលើទឹកដីបសេដ្ឋខេត្តកំពង់ស្ពឺ ។

សូមជម្រាបថា ផ្សារ ខេស៊ី គឺជាផ្សារភូមិ(មិនមែនជាផ្សារទំនើប) ចាប់បើកសម្ភោធដំណើរការឲ្យអតិថិជនលក់ដូរជាផ្លូវការតាំងថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៩ អាជីវករដែលបានតូបលក់ដូរអាចទំនាក់ទំនងនៅការិយាល័យផ្សារខេស៊ីជាន់ទី២ ។

នៅក្នុងផ្សារខេស៊ី មានតូបសម្រាប់លក់ដូរ តាមបែបផ្សារភូមិ មានអាងហែលទឹក សម្រាប់កូនក្មេងនិងមនុស្សធំ ក្លឹបហាត់ប្រាណ មានបន្ទប់ស្រី ប្រុស ដាច់ពីគ្នា ប៉េងប៉ុង ស្នូកឃ័រ បណ្ណាល័យ កន្លែងសម្រាប់ក្មេងលេង បន្ទប់ស្ទីម សូណា ប្រុសស្រីដាច់ដោយឡែកពីគ្នា និងមានបន្ទប់សម្រាប់ជួលធ្វើការិយាល័យ សាលប្រជុំ តាមតម្រូវការ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ