ព្រឹតិ្តការណ៍ថ្មីៗ

ឆេះផ្ទះខ្ទេចទាំងស្រុង! ខណះឡានទឹកចេញច្រើនដែរ តែជួយមិនបាន !

1 ខែ មុន 57 tnn_admin

ភ្នំពេញ ៖  អគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង អស់ទាំងស្រុង  ទោះជាមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ក៏ដោយ

នៅតែតែឆេះផ្ទះអស់ទាំងស្រុង តែសំណាងល្អ  គ្មានមនុស្សណារងរបួសនោះទេ  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៨:១៥នាទីយប់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩  នៅចំណុចក្បែរវត្តកោះក្របី តាមបណ្ដោយផ្លូវ៣៦៩ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា  មុនកើតហេតុមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ  ក្រោយមកក៏បានប្រមូលកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ  ក៏ឃើញអណ្ដាតភ្លើងកំពុងលេបត្របាក់ផ្ទះប្រជាពលរដ្ឋ  ពិតប្រាកដមែន  រួចក៏ជួយអន្តរាគមន៍  និងរាយការណ៍ទៅក្រុមរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់  បន្តិចក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង  បានមកកន្លែងកើតហេតុ តែសោកស្ដាយបានត្រឹមតែបាញ់ទប់ស្កាត់  មិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេចំណែកផ្ទះដែលឆេះនោះ  គឺត្រូវអណ្ដាតភ្លើងបំផ្លាញអស់គ្មានសល់ទេ ។

សមត្ថកិច្ចបន្តថា បុរសជាម្ចាស់ផ្ទះឈ្មោះ ទិត ជា អាយុ ៦៨ឆ្នាំ មុខរបរមន្រ្តីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុ  មានទំហំបណ្ដោយ ៦x១៥ ម៉ែត្រ  សាងសង់ ពីឈើលើថ្មក្រោម ។ សព្វថ្ងៃបុរសម្ចាស់ផ្ទះ  ជាបុរសពោះម៉ាយ  មានកូនប្រុសម្នាក់  រស់នៅជាមួយ  ហើយនៅមុនពេលកើតហេតុ  បុរសជាម្ចាស់ផ្ទះមិនបាននៅផ្ទះទេ  ដោយលឺសំលេងផ្ទុះ  រួចក៏ឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ដែរ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់រួមមាន  រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត  រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល  និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ  និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ  និងរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គីភ័យ  ស្នងការរាជធានីភ្នំពេញ សរុបទាំងអស់១៥គ្រឿង  តែប្រើប្រាស់ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក  តែ៤គ្រឿង ប៉ុណ្ណោះ  ក៏រលត់ទៅវិញនៅម៉ោង៩:៣០នាទីយប់ថ្ងៃដដែលនេះ ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចបានអោយដឹងជាជំហ៊ានដំបូងថា ករណីអគ្គិភ័យនេះ  គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ឆ្លងចរន្តអគ្គីសនី ហើយការវាយតំលៃចំពោះទ្រព្យសម្បត្តិ  សមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយនោះទេ  មិនបណ្ដោលអោយមានអ្នកណារងរបួសនោះទេ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ