ព្រឹតិ្តការណ៍ថ្មីៗ

ចេះរកវិធី ជាប់គុកឃើញ!

3 ខែ មុន 72 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ខណះ ម្ចាស់កង់បី ដើរទៅហៅម៉ូយ នៅក្លឹបប្លូឡាញ ស្រាប់តែមានម្នាក់ សម្ងំធ្វេីសកម្មភាពផ្តាច់ខ្សែកុងតាក់ម៉ូតូកង់បីឥណ្ឌា Pass App មួយគ្រឿង និង២នាក់ទៀតអ្នកមើលផ្លូវ តែមិនទាន់បានសម្រេចផង ត្រូវបានម្ចាស់កង់បីក្រឡេកឃេីញទាន់ ក៏ស្រែកឆោឡោ “ចោរ” ហើយនាំគ្នារត់គេចខ្លួន ផ្អេីលប្រជាពលរដ្ឋ និងអ្នករត់កង់បី នៅជិតនោះ និងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ជួយចាប់បានទាំង៣នាក់តែម្ដង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២:១៥នាទីយប់ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចមុខក្លឹបប៊្លូឡាញ លេីផ្លូវ២៧១ ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ៖

ទី១.ឈ្មោះ ហ៊ុល សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើចំការ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។

ទី២.ឈ្មោះ ផា ស៊ុយទ្រី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស្នាក់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

ទី៣.ឈ្មោះ ផល លីឆេង ហៅម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកម្ចាស់កង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ 1HJ-8465 មានឈ្មោះ គិរី រតនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ 1HJ-8465 មកចំណុចកើតហេតុខាងលើ រួចដើរទៅហៅម៉ូយនៅក្លឹបប្លូឡាញ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ម្នាក់មកផ្តាច់ខ្សែកុងតាក់ម៉ូតូកង់បីឥណ្ឌា និង២នាក់ទៀតអ្នកមើលផ្លូវ ពេលនោះជនរងគ្រោះឃើញក៏ស្រែកឆោឡោផ្អើលកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី១ បានឃើញធ្វើការឃាត់ខ្លួនបានទាំង៣នាក់តែម្តង បញ្ជូនមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ