ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ និង របួសធ្ងន់ជិត២០នាក់ ករណី រថយន្តតួរីសដឹកអ្នកដំណើរ បុកគ្នាជាមួយរថយន្តសណ្តោង

1 ខែ មុន 109 tnn_admin

ប្រទេសថៃ៖ សមត្ថកិច្ច បានអោយដឹងថា កាលពីថ្ងៃទី ១៧ សីហា ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តតួរីសដឹកអ្នកដំណើរ បានបុកជាមួយរថយន្តសណ្តោង បណ្ដាលអោយមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន១១នាក់ និងរងរបួសធ្ងន់ចំនួន ៤នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃសៅរ៍ ទី១៧ ខែ សីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ ៣១៧ ទល់មុខសាលាស្រុកវាង សុំប៊ូន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមរបាយការណ៍បឋម ពីភ្នាក់ងារសង្គ្រោះខេត្តស្រះកែវ បានអោយដឹង ក្នុងករណីមានជនរងគ្រោះរងរបួសធ្ងន់ ៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
១ វាងណាមយ៉េន
២ ខៅឆាក់កាន់
៣ វាងសុំប៊ូន

ចំណែកឯអ្នកស្លាប់ទាំង១១នាក់ សមត្ថកិច្ចថៃ នៅមិនទាន់បង្ហាញអត្តសញ្ញាណដឹងនៅឡើយទេ។

ប្រភព Pheak tra live

សម្រួលអត្ថបទដោយ៖ TNN

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ