ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ម្នាក់! រថយន្តបាឡែន បុកគ្នាជាមួយឡានដឹកឥដ្ឋ នៅស្រុកថ្មគោល

1 ខែ មុន 60 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៦១៦និង៥០នាទី ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែននិងរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយបុកគ្នាពេញទំហឹងបណ្តាលអោយតៃកុងរថយន្តតូចគៀបក្នុងកាប៊ីនរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកថ្មគោលបានចុះទៅជួយសង្គ្រោះជនរងគ្រោះនិងធ្វើការវាស់វែងតាមជំនាញនៃច្បាប់ចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកថ្នគោលបានអោយដឹងថា៖មុនពេលកើតហេតុ មានរថយន្តដឹកឥដ្ឋពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-3831 ក្នុងទិសដៅពីត្បូងទៅជើង បើកជែងគ្នាជ្រុលទៅបុករថយន្តបាឡែនពណ៌មាស ពាក់ស្លាកលេខបាត់ដំបង2A-9577កំពុងបើកបរទិសដៅផ្ទុយគ្នាបុកពេញទំហឹងបណ្តាលអោយតៃកុងរថយន្តតូចរបួសធ្ងន់ ចំណែកតៃកុងរថយន្តបង្កហេតុបានបើកទ្វារ រត់គេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ ភី សុខា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច បានស្ទូចរថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលជាបណ្តោះអាសន្នរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ