ព្រឹតិ្តការណ៍ថ្មីៗ

៣ដុំថ្ម នាំខ្លួនប្រុសល្អ យកទៅដេកគុក

3 ខែ មុន 39 tnn_admin

ខេត្តតាកែវ៖ បុរសម្នាក់នេះ ពិតជាខ្លាំងមែន ផ្ទះមាន មិនចង់ដេក បែរជាចង់ទៅដេកនៅគុកឈ្លោះគ្នាប្តី ប្រពន្ធខ្លួនឯង បែរជាទៅចងកំហឹង ដាក់អ្នកដ៍ទៃ ដល់គេដឹកដៃយកទៅដេកគុក ទើបដឹងថាខ្លួនឯងខុស នេះហើយមកពីមិនបានគិត អោយបានវែងឆ្ងាយ។

បុរសម្នាក់នេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ក្រោយពេលបង្កហិង្សា ដាក់អ្នកដ៍ទៃ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។

លោក ប៉ិច វណ្ណា អធិការង ផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ ជួប ណូយ ភេទប្រុស អាយុ៤៦ឆ្នាំ  មុខរបរកសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ បានបង្កហឹង្សាដាក់អ្នកដ៍ទៃម្នាក់ ដោយជនសង្ស័យបានយកដុំថ្ម ទៅគប់លើជនរងគ្រោះ ដែលកំពុងតែអង្គុយមិនដឹងខ្លួននៅមុខផ្ទះ បណ្តាលឲ្យរងរបួសបែកក្បាល ប៉ោងភ្នែក ខណះពេលដែលជនសង្ស័យបានឈ្លោះគ្នាជាមួយប្រពន្ធ  ហើយប្រពន្ធជនសង្ស័យបានរត់គេចទៅ ពួននៅផ្ទះជនរងគ្រោះ ទើបជនសង្ស័យខឹង វ៉ៃប្រពន្ធមិនបាន មកគប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យដៃឆៅរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ដោយ ៖ បងខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ