ព្រឹតិ្តការណ៍ថ្មីៗ

មួយសប្ដាហ៍! បង្ក្រាបគ្រឿងញៀន បាន៥ករណី  ចោរកម្ម១ករណី  ឃាត់ខ្លួនមនុស្ស១៣នាក់  ដកហូតថ្នាំញៀន  ២៩ កញ្ចប់ (តូចធំ) 

1 ខែ មុន 40 tnn_admin

ភ្នំពេញ  ៖ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក គល់  យី អធិការនគរបាលខណ្ឌឬស្សីកែវ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំងអស់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ  និងបង្កើនការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ នោះ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ  ដឹកនាំដោយ លោកអនុសេនីយ៍ឯក  តូច គឹមសុង បានយកចិត្តទុកដឹកនាំកម្លាំង ចេញល្បាតពួនស្ទាក់  និងបង្ក្រាបបទល្មើសគ្រឿងញៀន បាន៥ករណីបន្តបន្ទាប់គ្នា ក្នុងរយះពេល ១សប្ដាហ៍ប៉ុណ្ណោះ  ដោយឃាត់ខ្លួនមនុស្សបាន  ១១នាក់  និងដកហូតថ្នាំញៀន  ២៩ កញ្ចប់(តូចធំ)  និង១ករណីទៀតបង្ក្រាបបទល្មើសជាក់ស្ដែង  (លួចម៉ូតូ) ឃាត់ខ្លួនមនុស្ស២នាក់ទៀត  សរុបទាំងអស់១៣នាក់។

ករណីទី១. ករណីចាត់ចែងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់  នៅថ្ងៃទី ១៧ ខែសីហា  ឆ្នាំ២០១៩  វេលាម៉ោង០៥៖១៥នាទី នៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង  សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងល្បាតប៉ុស្តិ៍ឬស្សីកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍បាលរដ្ឋបាលឫស្សីកែវ  បានឃាត់មុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន  មានឈ្មោះដូចជា៖

ទី១.ឈ្មោះ ពៅ តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ផ្ទះ ជួល  សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ  មុខរបរ មិនពិតប្រាកដ ។

ទី២.ឈ្មោះ  វណ្ណ ដាវីន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ។  ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី។

ករណីទី២ .  នៅយប់ថ្ងៃទី១៥  ខែសីហា  ឆ្នាំ២០១៩  វេលាម៉ោង ០១:០០នាទី លោកអនុសេនី៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានចុះដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ និងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១ ចេញល្បាតពួនស្ទាក់  បង្រ្កាបបានជនសង្សយចំនួន២នាក់ ជនសង្ស័យទី១.មានឈ្មោះ  ចក ពុធ  ភេទប្រុស  និងជនសង្ស័យទី២. មានឈ្មោះ  សំ ឆន  ភេទប្រុស  និងដកហូតសម្ភារៈមាន ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ១កញ្ចប់ធំ។

ករណីទី៣. ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់  នៅថ្ងៃទី ១៤ ខែសីហា  ឆ្នាំ២០១៩  វេលាម៉ោង២០៖១៥នាទី នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កម្លាំងចម្រុះចុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានដាក់ការសង្ស័យជន០២នាក់ជិះម៉ូតូមួយគ្រឿង ហើយបានឃាត់ត្រួតពិនិត្យឆែករកឃើញ ថ្នាំញៀន ១កញ្ចប់ ឧបករណ៍ជក់មួយចំនួន ។ ជនសង្ស័យ មានឈ្មោះ  ១.ឈ្មោះ ឌួង ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ផ្ទះ ជួល  សង្កាត់ ចោមចៅ១  ខណ្ឌ ពោធិសែនជ័យ រាជធានី ភ្នំពេញ  មុខរបរ កម្មករ ។ ទី២.ឈ្មោះ ឌួង ទ្រី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មុខរបរជាងម៉ាស៊ិនត្រជាក់។ សម្ភារះដកហូតមាន៖ ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន  ០១កញ្ចប់តូច ។ ម៉ូតូមួយគ្រឿង  ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AY-០៧០៨ ។ ទូរស័ព្ទ ចំនួន  ០២ គ្រឿង  ម៉ាក ណូគា  ១គ្រឿង និងម៉ាកស៊ិមធែល ១គ្រឿង។ប្រាក់ រៀល ចំនួន  ៣៥០០រៀល ព្រមទាំងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី។

ករណទី៤. ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី ០៩ ខែសីហា  ឆ្នាំ២០១៩  វេលាម៉ោង២២:០០នាទី  ចំនុចផ្លូវជាតិលេខ៥ ក្រុមទី០៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងប៉ុស្តិ ខណ្ឌ  នគរបាលរដ្ឋបាលឬស្សកែវ បានបង្ក្រាបមុខសញ្ញាជួញដូរចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងហើយបានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២៦កញ្ចប់ (ធំ ៩កញ្ចប់ តូច១៧ កញ្ចប់)កែវជក់មួយ ពីជនសង្ស័យ  ១.ឈ្មោះ ឡេង សុធារី ភេទប្រុស អាយុ៣៧ឆ្នាំ  មានទីលំនៅ ភូមិ ព្រែកតាសេក  សង្កាត់ ព្រែកតាសេក  ខណ្ឌ ជ្រោយចង្វា  រាជធានី ភ្នំពេញ  មុខរបរ មិនពិតប្រាកដ (ជួញដូរ) ។ ទី២.ឈ្មោះ វ៉ាន់ ឈុនលាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ផ្ទះជួល ផ្លូវលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ប្រើប្រាស់)។  សម្ភារះដកហូតមាន៖ ក្រាមសថ្លាចំនួន  ២៦កញ្ចប់( ធំ ៩កញ្ចប់ តូច១៧កញ្ចប់)។ ម៉ូតូមួយគ្រឿង ម៉ាកToday ពណ៌ស ពាក់ស្លាកលេខ សៀមរាប ១V-៣២៧០ ។ ទឹកប្រាក់ចំនួន ២៦៣០០រៀល។ ទូរស័ព្ទចំនួន មួយគ្រឿង ម៉ាក Samsung ពណ៍មាស។ ចំពោះមុខផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី។

ករណីទី៥. ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី ០៩ ខែសីហា  ឆ្នាំ២០១៩  វេលាម៉ោង២១៖០០នាទី  នៅចំណុច ផ្លូវជាតិលេខ៥ ក្រុមទី១៣ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំលាំងចំរុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានដាក់ការសង្ស័យជន៣នាក់ជិះម៉ូតូមួយគ្រឿងហើយបានឃាត់ត្រួតពិនិត្យរកឃើញថ្នាំញៀនមួយកញ្ចប់ ជនសង្ស័យ ៖  ១.ឈ្មោះឡេះ ស្លាម៉ាត ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅ ផ្ទះ ជួល  ភូមិ ព្រែករាំង  សង្កាត់ ព្រែកតាសេក  ខណ្ឌ ឫស្សីកែវ  រាជធានី ភ្នំពេញ  មុខរបរ កម្មករ សំណង់។ សម្ភារះដកហូតមាន៖ ក្រាមសថ្លាចំនួន  ០១កញ្ចប់តូច ។ ម៉ូតូមួយគ្រឿង  ម៉ាកNEX ស៊េរី២០១៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ  ១HB-៨៧៨៥  ។ ទូរស័ព្ទ ចំនួន  ០២ គ្រឿង  ម៉ាក  OPPO ពណ៌ មាស នឹងពណ៌ខ្មៅ។ ប្រាក់ រៀល ចំនួន ៣៣០០រៀល  ។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី។

ករណីទី៦.  បង្ក្រាបបទល្មើសជាក់ស្ដែង  (លួចម៉ូតូ ) នៅថ្ងៃទី០៨ ខែសីហា  ឆ្នាំ២០១៩ វេលាម៉ោង០៦:៣០នាទី នៅចំនុចផ្ទះជួល ផ្លូវលំ ក្រុមទី៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ក្រោយពីទទួលបណ្តឹងជនរងគ្រោះឈ្មោះ សុត ឡុង ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ មានទីលំនៅកន្លែងកើតហេតុ  តាមប្រពន្ឋទូរស័ព្ទភ្លាមកំលាំងសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ លុះដល់វេលាម៉ោង ២២:០០នាទី ថ្ងៃខែឆ្នាំដដែល  ប៉ុស្តិ៍ ឫស្សីកែវបានសហការណ៍ជាមួយប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ឃាត់ជនសង្ស័យ  ២នាក់ នៅចំនុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ទី១.ឈ្មោះ វន ចំរុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ទី២. ឈ្មោះ វន សុខ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ(មានសារធាតុញៀន)មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវលំ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សកែវ ភ្នំពេញ

សំភារះដកហូត ស្លាកលេខម៉ូតូភ្នំពេញ ១BQ-១៤២៩ ។ ម៉ូតូ០១គ្រឿង ម៉ាកNEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១FD~៩១៥៩ (ជារបស់ជនរងគ្រោះ) ។ សោរខ្សៀរលេខ៨ មួយដើម។ ដែកសំប៉ែត មួយដើម។ ដែកលួសសសៃ ចុងពុតកោង ចំនួន ៣ដើម។ ទូរស័ព្ទ១គ្រឿង ម៉ាក CAMFONE ពណ៍ខ្មៅ។

បច្ចុប្បន្ននៅចំពោះមុខកម្លាំងជំនាញ ខណ្ឌ និង ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចំលើយដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕  (អត្ថបទដោយ  ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ