ព្រឹតិ្តការណ៍ថ្មីៗ

ពុំមានពលរដ្ឋខ្មែរណាម្នាក់ដែលកំពុងរស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េទាំងអស់ រងគ្រោះដោយសារ ព្យុះទឹកជំនន់Typhoon Chaba

2 ឆ្នាំ មុន 2 តូ សុផល

សេចក្ដីជូនព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែរ ទាំងនៅប្រទេសកម្ពុជា និងកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េទាំងអស់ ឱ្យបានជ្រាបថា មកទល់ពេលនេះ គឺពុំមានពលរដ្ឋខ្មែរណាម្នាក់ដែលកំពុងរស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េទាំងអស់ រងគ្រោះដោយសារ ព្យុះទឹកជំនន់Typhoon Chaba ដ៏ខ្លាំងខ្លា ដែលបានវាយប្រហារ តំបន់ជាច្រើន នៅភាគខាងត្បូង នៃប្រទេសកូរ៉េ កាលពីថ្ងៃពុធទី០៥ ខែតុលា ឆ្នាំ២០១៦ នេះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុវត្ថិភាពសាធារណៈ និងសន្ដិសុខ របស់សាធារណរដ្ឋកូរ៉េ បានប្រកាសថាមានពលរដ្ឋកូរ៉េ ស្លាប់ចំនួន ៧នាក់ បាត់ខ្លួនចំនួន ៣នាក់ រងរបួសចំនួន ១៩៨នាក់ និងបានបំផ្លសផ្ទះចំនួន ៥០០ខ្នង ហាងចំនួន ១៥០ និងរថយន្ដចំនួន ១,០៤៦គ្រឿង ក្នុងគ្រោះព្យុះទឹកជំនន់Typhoon Chaba នេះ៕

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េសូមបន្ដអំពាវនាវដល់ បណ្ដាសមាគម និងមជ្ឈមណ្ឌលគាំពារពលករបរទេស តាមតំបន់ទាំងអស់ ជួយតាមដានព័ត៌មាន ថាតើ ព្យុះទឹកជំនន់នេះ បានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះដែរឬទេ?

14572954_1322542957778814_6275993720928656270_n

បន្ថែមយោបល់របស់អ្នក

យោបល់