ព្រឹតិ្តការណ៍ថ្មីៗ

Lexus RX300 កំពង់ឆ្នាំង 2B-5568 បុកម៉ូតូប៉ើងដូចសំឡី ចុះគេចខ្លួនបានសម្រេច!

1 ខែ មុន 22 tnn_admin

កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្ត Lexus RX300 ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2B-5568 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក អ៊ីស៊ីទ័រ កាលពីវេលាម៉ោង១២ និង២៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតនៅចំណុចភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ប្រាប់ថារថយន្ត LEXUS RX 300 ពណ៌ប្រផេះ បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូប៉ើងខ្ទាតទៅម្ខាងទៀតនៃផ្លូវ ចំណែកអ្នកបើកម៉ូតូក៏ផ្លោងទៅខាងដែរ រថយន្តបានបើកថយក្រោយរួចបើករត់ទៅមុខបន្ដ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បញ្ជាក់អោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ គឺកំលាំងបានទទួលព័ត៌មានពីកន្លែងគ្រោះថ្នាក់ថា មានរថយន្ដបុកម៉ូតូរួចព្យាយាមរត់គេចតាមបណ្ដោយផ្លូវជាតិ លេខ៥១ ឆ្ពោះទៅខាងត្បូង ទើបលោកបញ្ជាឲ្យគោលដៅទាំងអស់ឡើងផ្លូវ និងស្នើសុំកិច្ចសហការបន្ទាន់ពីកម្លាំងនៅស្រុកជាប់ព្រំប្រទល់ឲ្យជួយឃ្លាំមើល និងពួនស្ទាក់បើសិនឃើញរថយន្ដដែលមានភិនភាគដូចសេចក្ដីរាយការណ៍ (Rx300 Lexus ពណ៌ប្រផេះ គ្មានស្លាកលេខ កំពិតផ្នែកខាងមុខ) គឺជួយឃាត់និងរាយការណ៍បន្ទាន់។

ម៉ូតូរងគ្រោះ ម៉ាកអ៊ីស៊ីទ័រ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិច្រេស ឃុំជើងរាស់ ស្រុកឧដុង្គ ធ្វើដំណើរបញ្រ្ចាសទិសដៅគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តបើករត់គេចយកទៅលាក់ទុកចោលនៅចំណុចភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

បច្ចុប្បន្ន វត្ថុតាងមធ្យោបាយរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងនគរបាលចរាចរណ៍បានដឹកជញ្ជូនយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ រថយន្ដ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ