ព្រឹតិ្តការណ៍ថ្មីៗ

ពុលនំប៉័ង រហូតចូលពេទ្យ! មន្ត្រីជំនាញថា ដោយសារតែភាពមិនស្អាតដែលមានប៊័រ ឬសាច់ផ្អូម ផ្ទុកមេរោគ

3 ខែ មុន 41 tnn_admin

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ មានករណីអាហាររបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៨នាក់នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ។តាមសមត្ថកិច្ចសាកសួរជនរងគ្រោះបានបញ្ជាក់ថាពុលនេះ ដោយសារពួកគាត់បានបរិភោគនំប៉័ងពីអ្នកដើរលក់ក្នុងភូមិ ដែលទិញមកពីកន្លែងផលិតនៅស្រុកប្រាសាទបាគង។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់សុខាភិបាលថា ការពុលនំប៉័ង មិនមែនដោយជាតិគីមីទេ គឺដោយសារតែភាពមិនស្អាតដែលមានប៊័រ ឬសាច់ផ្អូម ផ្ទុកមេរោគ ។ ពីព្រោះថា ក្រោយការទទួលទាននំប៉័ង លាបប៊័រ ដាក់សាច់ ដែលដើរលក់តាមភូមិស្រុក រួចហើយ ក្នុងរយះពេល៥-៧ ម៉ោងក្រោយបានចាប់ផ្តើម ឈឺពោះ ក្អួតរាគ ដោយសារឥទ្ធិពលនៃ Toxin មេរោគ។ ក្រោយពីព្យាបាលដោយការបង្គ្រប់ជាតិទឹក ថ្នាំបំបាត់រាគ បំបាត់ឈឺពោះ បន្សាបជាតិ Toxin នៃមេរោគ អ្នកជំងឺនឹងធូរស្រាលវិញ។ មន្ត្រីជំនាញក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើពុលដោយសារមានជាតិគីមីវិញ គឺអ្នកជំងឺមាន អាការៈរោគសញ្ញាភ្លាមៗ និងមានកម្រិតធ្ងន់ធ្ងរ។

សមត្ថកិច្ចនគរបាលក៏បានចុះទៅដល់ទីតាំងផលិត ព្រមទាំងផ្អាកសកម្មភាពបណ្តោះអាសន្នផងដែរ។

រដ្ឋបាលខេត្ត សូមស្នើដល់អ្នកប្រកបអាជីវកម្មទាំងអស់ ពិសេសទំនិញដែលជាម្ហូបអាហារ គឺត្រូវសុំច្បាប់អនុញ្ញាត និងបំពេញកាតព្វកិច្ចនានាពីគ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីធានាថាទីតាំងផលិត ក៏ដូចជាទំនិញដែលដាក់លក់មានសុវត្ថិភាព សុពលភាព និងគុណភាពសម្រាប់អ្នកប្រើប្រាស់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ