ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយផ្ទុះការរិះគន់ចាស់ដៃ “មន្ត្រីលើកជើង” បានផ្ទេរភារកិច្ច ចេញហើយ!

1 ខែ មុន 119 tnn_admin

ខេត្តសៀមរាប៖ យោងតាមលិខិតបង្គាប់ការ អ្នកស្រី ស៊ឹម សុផាត ត្រូវបានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបសម្រេចដកចេញពីតួនាទីហើយ ក្រោយពីបែកធ្លាយរូបភាពមិនសមរម្យក្នុងពេលបំពេញការងារ។

ដោយយោងតាមលិខិតបង្គាប់ការ ច្បាស់ការមួយ ដែលចុះហត្ថលេខាដោយប្រធានមន្ទីរសាធារណការខេត្តសៀមរាប លោក គី វីរិន្ទ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ នៅត្រង់ប្រការ ១ បានសម្រេចផ្ទេរភារកិច្ចលោកស្រី ស៊ឹម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត អោយមកបម្រើការងារនៅ ការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។

ចំណែកប្រការ ២ ក៏បានបង្គាប់អោយសាមីខ្លួន គឺអ្នកស្រី ស៊ឹម សុផាត ត្រូវមកបង្ហាញខ្លួននៅការិយាល័យកិច្ចការទូទៅ នៅរៀងរាល់ម៉ោងធ្វើការ។

រីឯប្រការ ៣ ក៏បានបង្គាប់អោយការិយាល័យកិច្ចការទូទៅ អង្គភាពចុះបញ្ជី និងផ្តល់បណ្ណបើកបរយានយន្ត និងសាមីខ្លួន ត្រូវសហការអនុវត្តសេចក្តីសម្រេចនេះ អោយមានប្រសិទ្ធិភាពខ្ពស់។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ រូបភាពយកជើងចង្អុលស្លាកលេខរថយន្ត របស់អ្នកស្រី ស៊ឹម សុផាត ត្រូវបានគេថតបាន និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមអ្នកលែងបណ្តាញសង្គមទាំងនោះ បាននាំគ្នារិះគន់ជាខ្លាំងលើកាយវិការមិនសមរម្យនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ