ព្រឹតិ្តការណ៍ថ្មីៗ

ព្រះសង្ឃចៅអធិការវត្ត សម្លាប់ អ្នករត់ម៉ូតូឌុប ព្រោះ ដឹងរឿងខ្លួនមានស្រីស្នេហ៍

1 ខែ មុន 81 tnn_admin

ខេត្តឧត្ដរមានជ័យ៖​ មានករណីឃាតកម្មមួយដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នៅស្រុកអន្លង់វែង រហូតដល់ថ្ងៃទី១៤ កម្លាំងសមត្ថកិច្ចនគរបាលយើងបានទទួលបណ្តឹងពីប្រជាពលរដ្ឋដែលជាក្រុមគ្រួសាររបស់ជនរងគ្រោះថា គាត់បានបាត់ប្តីរបស់គាត់ចេញទៅរត់ម៉ូតូឌុបមិនឃើញត្រឡប់មកវិញ។

នៅព្រឹកថ្ងៃ១៥ ក៏បានរកឃើញម៉ូតូរបស់ជនគ្រោះ និងសម្លៀកបំពាក់របស់ជនរងគ្រោះត្រូវបានគេយកទៅបោះចោលនៅស្ពានខាង លិចទីរួមស្រុកអន្លង់វែងតាមបណ្តោយផ្លូវហាយវេក្នុងគុម្ពោតព្រៃដែលម៉ូតូមានប្រឡាក់ទៅដោយឈាម ទើប​សន្មត់ថា ករណីខាងលើ សន្និដ្ឋានជា ករណី ឃាតកម្ម។

ភ្លាមៗ នោះ លោកស្នងការ បានដឹកនាំបញ្ជាកំលាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃ១៦នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្សយ័ចំនួន​២នាក់ ម្នាក់ជាព្រះសង្ឃចៅអធិការវត្ត និងម្នាក់ទៀត ជាប្អូនបង្កើតរបស់លោក។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថាលោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោយញញួរត្រង់កញ្ចឹងក និងបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។

មូលហេតុឈានដល់ការធ្វើឃាត គឺលោកបានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៤៥០០ ដុល្លា​រ និងជនរងគ្រោះក៏បានដឹងថាព្រះអង្គមានស្រីស្នេហ៍។ បន្ទាប់មកជនសង្សយ័សារភាពថាលោកប្រព្រឹត្តតែអង្គឯងពុំពាក់ពន្ធ័និងប្អូនលោកនោះទេ។ ក្រោយពីរកឃើញសាកសពនិងផ្អែកចម្លើយសារភាពយើងបានសុំមន្ទីរធម្មការនិមន្តព្រះសង្ឃធ្វើពិធីផ្សឹកតាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនតាមនីតិវិធី។ ​

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ