ព្រឹតិ្តការណ៍ថ្មីៗ

ជនស៊ីវិល អះអាង ជាសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន (ក៦) ចាប់បុរសម្នាក់ វាយខ្នោះ ដោយចោទថា ជួញដូរគ្រឿងញៀន

1 ខែ មុន 42 tnn_admin

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់ រួមជាមួយនិងកូនប្រុស បានអះអាងថាគាត់ត្រូវបានជនស៊ីវិលតែងតាំងខ្លួនជាសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានមកឃាត់ខ្លួនកូនប្រុសគាត់ទាំងកំរោល វាយតប់ផង អីផង ដោយប្រាប់ថាពាក់ព័ន្ធនឹងគ្រឿងញៀន  តែពេលឆែកឆេររួចអស់ គ្មានគ្រឿងញៀននោះទេ ធ្វើតេស្តទឹកនោមក៏គ្មាន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ  R៦ សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ  ។

ក្រោយពីឆែកឆេរគ្មានគ្រឿងញៀន ស្រាប់តែជនស៊ីវិលទាំងនោះ ប្រញាប់គេចចេញបាត់តែម្តង ។

ពាក់ព័ន្ធនឹងករណីដដែលៗបែបនេះ មហាជនបានរិះគន់យ៉ាងខ្លាំង ទៅលើការចាប់ឃាត់ខ្លួនមនុស្សដែលមិនដឹងរឿងច្បាស់លាស់ ថែមទាំងវាយទៅលើគេទៀត ចុងក្រោយក៏លើកឡើងថាច្រឡំជាដើម បើយ៉ាងនេះៗតើឲ្យប្រជាពលរដ្ឋសង្ឃឹមយ៉ាងម៉េច ដូច្នេះសូមថ្នាក់លើមេត្តាជួយពិនិត្យមើលចំពោះបញ្ហាទាំងនេះផង។ ដោយ៖ ម៉េង

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ