ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ យកថ្ងៃខួបកំណើត គំរប់៤៣ឆ្នាំ ចែកអំណោយជូនជនពិការ ចាស់ជរា មានជីវភាពខ្វះខាត និង ពីសា នំបញ្ចក់សាមគ្គី ជុំគ្នាជាមួយពលរដ្ឋ

1 ខែ មុន 442 តូ សុផល

ភ្នំពេញ៖ មិនខុសពីឆ្នាំមុនៗ អោយតែដល់ថ្ងៃខួបកំណើរម្តងៗ លោក ហែម  ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យតែងតែធ្វើពិធីសំណេះសំណាល និងចែកអំណោយជូន ជូនចាស់ជរាទីទាល់ក្រ និងពិការ ជារៀងរាល់ឆ្នាំ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជានិងជា អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើពិធីសំណេះសំណាល និង ចែកអំណោយកាកបាទក្រហម ជូនចាស់ជរាទីទាល់ក្រ ៤៣គ្រួសារ ក្នុងសហគមន៍ និងហូបនំបញ្ចុកសាមគ្គី ជិត២០០០ពាន់នាក់ ក្នុងថ្ងៃកំណើតរបស់ លោក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌ លោកស្រី អុឹម ថាវី ប្រធាន អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ លោកចៅសង្កាត់ ចៅសង្កាត់រង លោកមេភូមិ និងមន្ត្រីសង្កាត់ខណ្ឌច្រើនរូបស្ថិតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អំណោយដែលផ្តល់ជូន មួយគ្រួសារ មាន អង្ករ៣០គីឡូក្រាម មីមួយកេស ទឹកស៊ីវអ៊ីវ ទឹកត្រី ថវិការសរុប៩ម៉ឺនរៀល ក្នុងនោះ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ និង លោក ស្រី ឃិត យាន អគ្គនាយិកាផ្សារ KC ជួយឧបត្តមថិកា ក្នុងមួយគ្រួសារ៤ម៉ឺនរៀល បន្ថែម និងចូលរួមថវិការជាមួយលោកអភិបាលខណ្ឌ១លានរៀល ក្នុងការរៀបចំហូបនំបញ្ចុកសាមគ្គី ។

ឆ្លៀតក្នុងឪកាសនោះ លោក ហែម ដា រិទ្ធិ អភិបាលខណ្ឌ បានមានប្រសាសន៍ថ្ងៃនេះ ជាថ្ងៃខួបកំណើតគម្រប់ ៤៣ឆ្នាំ ហើយជារៀងរាល់ឆ្នាំ លោកតែងតែចុះចែកអំណោយជូនពលរដ្ឋចាស់ជរា ទីទាល់ក្រ តែឆ្នាំនេៈខុសពីឆ្នាំមុនៗ បន្តិច ព្រោះឆ្នាំនេះ មានហូបនំបញ្ចុកសាមគ្គីជាង២ពាន់នាក់ឯណោះ។ លោកក៏បានជួបសំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាកដល់ប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់រួសរាយរាក់ទាក់ ដែលនាំអោយប្រជាជនមានការគោរព ស្រលាញ់និងបង្កើននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀតមកលើរូបលោកជាអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្ន។

ឆ្លើយតបទៅនឹងវត្តមាន នៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកអភិបាលខណ្ឌ បានពន្យល់ប្រាប់ជូនពលរដ្ឋថា ទាំងនេះ គឺជាឆន្ទៈរបស់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុក្ខដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិង គ្រឿងឧបភោគបរិភោគ ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ