បាត់ដំបង៖នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណីចង.កកើតឡើង១លើក ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ជនរងគ្រោះឈ្មោះ ស្រ៊រ សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ(បើកបរ) មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសម្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងប្រាកដមែនដោយសារមានវិត្តិក្នុងគ្រួសារ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលក្រុងបាត់ដំបងប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីបន្ទាប់ធ្វើកោសល្យវិច្ច័យរួច៕ ដោយ ៖ សុខ កុសល
Tag: ចងក