ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ សពបុរសម្នាក់ចង.ក សម្លាប់ខ្លួន នៅនឹងដើមស្តៅ

1 ខែ មុន 69 tnn_admin

បាត់ដំបង៖ បុរសម្នាក់ជិះម៉ូតូពីស្រុកថ្មគោលទៅចង.កធ្វើអត្តឃាតនៅនឹងដើមស្តៅស្ថិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ករណីនេះ ត្រូវបានប្រជាពលរដ្ឋប្រះឃើញកាលពីវេលាម៉ោង១៧ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំណុចឃុំកើតហេតុខាងលើ។

បន្ទាប់ពីសម្ថកិច្ចទទួលបានដំណឹងនេះភ្លាម បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យ ចំពោះសពរងគ្រោះ ខ្លាចក្រែងជាករណីឃាតកម្ម។

កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល អះអាងថា៖ជនរងគ្រោះពិតជាចង.ក ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនដោយយកខ្សែរគោ ចងភ្ជាប់និងមែកស្តៅ មូលហេតុមានវិបត្តិផ្លូវចិត្ត។

ប្រភពព័ត៌មានពីសម្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះក្អាត់ សំអាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោលគោល ខេត្តបាត់ដំបង។

បច្ចុប្បន្ន សព បុរសរងគ្រោះត្រូវបានសម្ថកិច្ចនគរបាលស្រុកបវេលប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ